ព័ត៌មានទាន់ហេតុការណ៍៖

ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦

ចែករំលែក៖

​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ៖​ កិច្ចប្រជុំ​កំពូល​អា​ ស៊ា​ន​លើក​ទី​២៦​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​សាលសន្និសីទ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​ ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ ក៏​បានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​ លោក​ លោកស្រី​ ឥស្សរជន​ជាន់ខ្ពស់​សភា​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ ឥស្សរជន​ឆ្នើម​អាស៊ាន​ វិស័យ​ឯក​ ជន​ យុវជន​ និង​អង្គការ​សង្គម​ស៊ី​វិល​អាស៊ាន​ជា​ច្រើន​រូប​ ទៀត​ ។​

​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​ លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​មាន​ប្រសាសន៍​ ថា​ ប្រទេស​ និង​ប្រជាជន​ម៉ា​ឡេ​ស៊ី​ បាន​ទន្ទឹងរង់ចាំ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ អាស៊ាន​នេះ​ រយៈពេល​១០​ឆ្នាំ​មក​ហើយ​ ហើយ​ក្នុង​រយៈពេល​នេះ​ដែរ​ ម៉ា​ឡេ​ស៊ី​បាន​ធ្វើខ្លួន​ រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ជា​ភារកិច្ច​ដ៏​ខ្ពង់ខ្ពស់​ បំផុត​នោះ​ ។​

លោក​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​ មាន​ប្រសាសន៍​បន្ត​ថា​ ឆ្នាំ​២០១៥​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​អាស៊ាន​ ជាមួយនឹង​ទស្សនៈ​ក្នុង​ការ​ បង្កើត​សហគមន៍​អាស៊ាន​ ដែល​នឹង​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​ក្នុង​ខែធ្នូ​ខាង​មុខ​ ។​ លោក​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​មាន​ប្រសាសន៍​បន្ត​ថា​ តាម​រយៈ​ការ​បង្កើត​ឡើង​ សហគមន៍​តែ​មួយ​នោះ​ វា​នឹង​ក្លាយជា​មូលដ្ឋាន​ក្នុង​ការ​ពង្រឹង​ការ​ឯកភាព​របស់​អាស៊ាន​ បន្ថែម​ទៀត​ និង​ពង្រឹង​សមាហរណកម្ម​សម្រាប់​រយៈពេល​១០​ឆ្នាំទៅ​មុខ​ទៀត​ ។​

លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា​ បណ្តា​មេដឹកនាំ​ទាំងអស់​ ត្រូវ​តែ​ខិតខំ​ស្វែងរក​មធ្យោបាយ​ ដើម្បី​ធ្វើ​ឱ្យ​អាស៊ាន​មាន​ភាព​ស្អិត​ល្មួត​បន្ថែម​ទៀត​ខាង​ ផ្នែក​នយោបាយ​ ។​ លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ មាន​ប្រសាសន៍​បន្ត​ថា​ វិនិយោគិន​នៅ​លើ​ ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​តែ​ប្រទេស​ចិន​ និង​ឥណ្ឌា​តែ​អាស៊ាន​ត្រូវ​តែ​ខិតខំ​ប្រ​ ជែង​ដើម្បី​តំណែង​នោះ​នៅ​ក្នុង​តំបន់​ ។​

​នៅ​ក្នុង​សុន្ទរកថា​នោះ​ដែរ​ លោក​ប្រធាន​មាន​ប្រសាសន៍​បន្ត​ថា​ ជាមួយនឹង​ការ​ប្រជែង​លើ​ផ្នែក​សេដ្ឋកិច្ច​ យើង​បន្ត​ខិតខំ​ និង​យកចិត្ត​ ទុកដាក់​ទាំងអស់​គ្នា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ប្រែ​ប​ម្រួ​ល​អាកាសធាតុ​ ការ​ប្រយុទ្ធ​ ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម​ ក្រុម​ជ្រុលនិយម​ រួម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​យើង​ទាំង​ អស់​គ្នា​បន្ត​យកចិត្តទុកដាក់​ដូច​គ្នា​។​

ព្រះករុណា​ស៊ុ​ល​តង់​ សម្តេច​ អស់លោក​ជា​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ អាស៊ាន​ទាំង​១០​រួម​ទាំង​លោក​អគ្គលេខាធិការ​អាស៊ាន​ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​ យ៉ាង​កក់ក្តៅ​ និង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ និង​លោកស្រី​ជាភរិយា ៕

AUN_1766_3

AUN_1860_2

AUN_1870_1


ចែករំលែក៖