ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ព័ទ្ធ​ចាប់​យុវជន​ម្នាក់​ពាក់ព័ន្ធ​ប្លន់​ម៉ូតូ​នារី​ម្នាក់​នៅ​កោះ​ពេជ្រ​ មិន​បាន​សម្រេច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កម្លាំង​សមត្ថកិច្ច​ចំនួន​ ៣​ខណ្ឌ​ រួម​មាន​កម្លាំង​កងរាជអាវុធហត្ថ​ និង​កម្លាំង​នគរបាល​បាន​ព័ទ្ធ​ចាប់​យុវជន​ ម្នាក់​ ដែល​មាន​កាំភ្លើងខ្លី​នៅ​ក្នុង​ដៃ​ហើយ​ ដើរ​គ្រវី​ពេញ​ផ្លូវត្រូវ​កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ ។​

​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​តាម​សម្ដី​របស់​សន្ដិសុខ​ម្នាក់​នៅ​ កោះ​ពេជ្រ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​រូប​ នេះ​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​ស្ដ្រី​ ម្នាក់​នៅ​ក្នុង​មណ្ឌល​កោះ​ពេជ្រ​ ហើយ​នារី​ រង​គ្រោះ​បាន​ស្រែក​ឆោ​រ​ឡោ​ ថា​ ចោរៗ​ ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​សន្ដិសុខ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ តែ​ម្ដង​ ។​ បន្ទាប់​មក​ជនសង្ស័យ​ភ័យ​ស្លន់​ ស្លោ​ជិះ​ម៉ូតូ​គេចខ្លួន​ រួច​ក៏​គ្នា​វា​ទម្លាក់​ ចោល​បង្វែងដាន​សមត្ថកិច្ច​ ។​ តែ​ជន​ សង្ស័យ​មាន​កាំភ្លើង​នៅ​ជាប់ដៃ​ បាន​ធ្វើ​ ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ ពេល​ នោះ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​រហូត​ មក​ដល់​ចំណុច​វិមាន​ឯករាជ​ ក៏​មាន​ បក្ខពួក​របស់​គេ​ជិះ​ម៉ូតូ​មក​ដឹក​ជនសង្ស័យ​ រួច​ជិះ​គេចខ្លួន​រហូត​មក​ដល់​ ចំណុច​ កើតហេតុ​ ទើប​សមត្ថកិច្ច​ចាប់​បាន​ តែ​ម្ដង​ ។​

​ជនសង្ស័យ​ឈ្មោះ​ អៀន​ សុភា​ ភេទ​ ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ម្ដុំ​ទឹកល្អក់​២​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ ទួល​គោក​ ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ ចំណុច​ផ្លូវ​លេខ​២១៧​ កែង​ផ្លូវ​លេខ​ ១៣៩​ ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​២​ ខណ្ឌ​ ៧​មក​រា​ ដកហូត​បាន​អាវុធ​ខ្លី​១​ដើម​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​និង​បញ្ជូន​ បន្ដ​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​ ៕ ​ស​ រស្មី​

JJ-(4)

JJ

JJ-(1)

JJ-(2)

JJ-(3)


ចែករំលែក៖