ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ប៉ែន​ លឹ​ម​ ព្រម​ដឹក​កាក​សំណល់​ចេញពី​ខេត្ដសៀមរាប​ ទៅ​ទុក​នៅ​ខេត្ដ​ឧត្ដរ​មា​ជ័យ​

ចែករំលែក៖

​ខេត្ដសៀមរាប​ ៖​ កាក​សំណល់​កន្ទុយបារី​ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ប៉ែន​លឹ​ម​ ត្រេ​ឌី​ង​គ្រុប​មក​ទុក​នៅ​ខេត្ដសៀមរាប​ អាជ្ញាធរ​ខេត្ដ​ឲ្យ​ដឹក​ទៅ​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ដឧត្ដរមានជ័យ​ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ និង​ងាយស្រួល​មន្ដ្រី​ជំនាញ​គ្រប់គ្រង​ ។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ លោក​ គឹ​ម​ ឆៃ​ហៀ​ង​ អភិបាលរង​ខេត្តសៀមរាប​ ។​

​លោក​ គឹ​ម​ ឆៃ​ហៀ​ង​ អភិបាលរង​ខេត្ដសៀមរាប​ ទទួល​ល​បន្ទុក​ ផ្នែក​កសិកម្ម​ មាន​ប្រសាសន៍​ថា​ ជី​កសិកម្ម​សញ្ញា​ដើម​ថ្នាំជក់​ ចំនួន​៣០​តោន​ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​គ្រុប​ មក​ស្ដុក​ទុក​នៅ​ខេត្ដសៀមរាប​ និង​ខេត្ដឧត្ដរមានជ័យ​ គឺជា​ជី​ក្លែងក្លាយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ ។​

លោក​បន្ដ​ថា​ បន្ទាប់​ពី​ក្រសួងកសិកម្ម​ពិសោធ​រក​ឃើញ​ថា​ ជី​កសិកម្ម​នេះ​ ជា​ជី​ក្លែងក្លាយ​ អាជ្ញាធរ​ បាន​សម្រេច​ដឹក​ចេញពី​តំបន់​ទេសចរ​អង្គរ​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ដឧត្ដរមានជ័យ​ ដើម្បី​ងា​ស្រួល​គ្រប់គ្រង​ និង​សុ​វត្ដិភាព​។​លោក​បញ្ជាក់​ថា​ អ្នក​នាំ​ចូល​ជី​ក្លែងក្លាយ​នោះ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ ។​

ទោះជា​យ៉ាងណា​ លោក​ គឹ​ម​ ឆៃ​ហៀ​ង​ បន្ថែម​ថា​ ជី​កសិកម្ម​ចំនួន​៥០​តោន​ទៀត​ លោក​មិនដឹង​ថា​ ក្រុមហ៊ុន​ប៉ែន​ លឹ​ម​ យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណា​នោះ​ទេ​ ប៉ុន្ដែ​លោក​ថា​ ក្រុមហ៊ុន​នាំ​ចូល​ជី​ក្លែងក្លាយ​នោះ​ ក្នុង​គោលបំណង​យក​ប្រើប្រាស់​ដំណាំ​កសិកម្ម​នៅ​ក្រុមហ៊ុន​នោះ​ក្នុង​ខេត្ដ​ត្បូងឃ្មុំ​ ។​

តំណាង​ក្រុមហ៊ុន​ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ លោក​ ហាត​ តាំង​សេង​ ឲ្យ​ដឹង​នៅ​ពេលដឹកជញ្ជូន​​ថា​ ជី​នោះ​ជា​ក្លែងក្លាយ​ ប៉ុន្ដែ​លោក​ដឹង​ថា​ នាំ​ចូល​ពី​ប្រទេស​ណា​នោះ​ទេ​ ដោយ​គ្រាន់​ដឹង​ត្រឹម​ថា​ ខាង​ក្រុមហ៊ុន​ ឲ្យ​លោក​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​វិញ​ ហើយក៍​មិនដឹង​ថា​ ឃ្លាំង​នៅ​កន្លែង​ណា​ដែរ​។​

ទោះជា​យ៉ាងនេះ​ក្ដី​ បើ​តាម​ស្លាក​សញ្ញា​នៅ​លើ​សំបក​កា​រ៉ុ​ង​ជី​ក្លែងក្លាយ​នោះ​ ឲ្យ​ដឹង​ថា​ ជី​កន្ទុយបារី​នោះ​ ផលិត​នៅ​ប្រទេស​អ៊ុយ​ក្រេ​ន​ និង​បាន​ចុះ​កិច្ចសន្យា​នាំ​ចូល​មក​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន​ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​គ្រុប​រយៈពេល​១​ឆ្នាំ​។​

សូម​រំឭក​ថា​ កាលពី​ចុងឆ្នាំ​២០១៤​កន្លង​មក​ ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​គ្រុប​ បាន​នាំ​ចូល​កន្ទុយបារី​៨០​តោន​ពី​បរទេស​ តាម​ព្រំដែន​ប្រទេស​វៀតណាម​មក​ចោល​នៅ​កម្ពុជា​ ក្រោម​រូបភាព​ជា​ជី​កសិកម្ម​ធម្មជាតិ​ ។​ ក្នុង​នោះ​ជី​ប្រហែល​២០​តោន​ ត្រូវ​ក្រុមហ៊ុន​ដាក់​នៅ​ព្រៃ​ស្អា​ក​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ឯ​១០​តោន​ផ្សេង​ទៀត​ ត្រូវ​បាន​ដឹក​យក​ទៅ​ដាក់​នៅ​ភូមិ​ត្រាំ​នាគ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ៕​ ជា​និរន្ដរ៍​

siem1

siem2

siem3


ចែករំលែក៖