ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៤​នាក់​ ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ថ្នាក់​វរសេនីយ៍ឯក​​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៤​នាក់​ ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ ថ្នាក់​វរសេនីយ៍ឯក​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​រួច​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅរ​ស្ងៀ​ល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា​ បុរស​រូប​នេះ​បាន​ពាក់​ឯកសណ្ឋាន​យោធា​ដោយ​ខុសច្បាប់​បុរស​ទាំង​៤​នាក់​នោះ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ ភូមិ​តេន​ ឃុំ​យ៉ា​ទុង​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​។​

​បុរស​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នោះ​ឈ្មោះ​ ឈិ​ន​ តា​រ៉ា​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​រកា​១​ ឃុំ​រកា​ច្រឡឹង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ឯក​ ថាវ​ យ៉េន​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ បាន​ឲ្យ​ ដឹង​ថា​ ដោយ​មានការ​ដឹកនាំ​ពី​ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ត​ លោក​ជា​ សុ​ភ័ក្ត្រ​ កាលពី​យប់​ថ្ងៃ​ទី​២៥​ខែមេសា​ ឆ្នាំ​២០១៥​ កម្លាំង​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ខាងលើ​ គ្រា​ដែល​រូបគេ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ជាមួយ​ និង​បក្ខពួក​៣​នាក់​ផ្សេង​ទៀត​ ទៅ​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​ និង​កម្លាំងយោធា​នៅ​ក្នុងស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី​ ហើយ​ក្នុង​ការ​ជជែក​គ្នា​នោះ​គេ​ដឹង​ថា​ បុរស​ខាងលើ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​យោធា​ដោយ​ខុសច្បាប់​។​

​លោក​បាន​បន្ត​ថា​ ដោយសារ​បានការ​រាយការណ៍​ពី​បញ្ជាការ​ស្រាល​ និង​បញ្ជាការ​ឯកភាព​ខេត្ត​មក​ ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​តែ​ម្តង​។​

​លោក​ឈិ​ន​ តា​រ៉ា​ ត្រូវ​បាន​បញ្ជូន​មក​សាលាដំបូង​ខេត្តរតនគិរី​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ ហើយ​បុរស​ដែល​បក្ខពួក​ចំនួន​៣​នាក់​ផ្សេង​ ទៀត​ត្រូវ​បាន​ដោះ​លែង​ ដោយ​សំអាង​ថា​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

rata2

rata3

ratan1


ចែករំលែក៖