ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្តបន្ទាយមានជ័យ​រយៈពេល​២​ថ្ងៃ​ ចុង​ស​ប្តា​ហ៍​នេះ​ទប់ស្កាត់​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២១៣​នាក់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ ដឹកនាំ​ ដោយ​លោក​វរសេនីយ៍ត្រី​ ឡាយ​ គឹ​ម​លួ​ន​ នាយការិយាល័យ​ សហការ​ជាមួយ​នគរបាល​ ស្រុក​ម៉ា​ឡៃ​ នគរបាល​ប៉ុ​ស្ថិ៍​ឃុំ​អូរ​បី​ជាន់​ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១​ និង​វរៈ​នគរបាល​៨០៧​ ឈរជើង​នៅ​បឹង​ត្រកួន​ ។​ ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ បាន​ចុះ​ប្រ​តិ​ ប​ត្តិ​ការ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​សរុប​ចំនួន​២១៣​នាក់​បម្រុង​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ក្នុងភូមិ​សាស្ត្រ​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ និង​ភូមិ​សា​ស្រ​ បឹង​ត្រកួន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ប្រតិបត្តិការ​នៃ​ការ​ទប់ស្កាត់​ ពលករ​ខ្មែរ​ខាងលើ​ គ្រា​ដែល​មាន​សេចក្តីរាយការណ៍​មក​ថា​ មាន​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ មេកា​ជនជាតិ​ថៃ​បាញ់​សម្លាប់​កន្លែងធ្វើការ​ងារ​ រឿង​ជម្លោះ​ជាមួយ​កម្មករ​ដូច​គ្នា​ និង​មាន​ពលករ​ខ្មែរ​ខ្លះ​ទៀត​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​បើក​ រត់គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ស្លាប់​និង​រង​បួស​ជា​ច្រើ​នាក់​ជា​បន្តបន្ទាប់​ កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ប្រតិបត្តិការ​ទប់ស្កាត់​ពលករ​ខ្មែរ​ខាងលើ​នោះ​ដែរ​ ត្រូវ​គេ​រាយការណ៍​មក​ថា​ អនុវត្ត​តាម​ បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដាក់​ចេញ​ឱ្យ​កម្លាំង​នគរបាល​គ្រប់​ផ្នែក​ និង​ជំនាញ​ត្រូវ​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លង​ ដែន​ខុសច្បាប់​ដែល​ការ​ឆ្លង​ដែន​ខុសច្បាប់​ របស់​ពួក​គាត់​អាច​ប្រឈម​និង​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​ការ​ចាញ់បោក​ការ​ជួញ​ ដូរ​និង​កេង​កម្លាំង​ពលកម្ម​ ពី​សំណាក់​ក្រុម​មេខ្យល់​នោះ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ពលករ​ដែល​ឆ្ល​ដែន​ខុសច្បាប់​ខាងលើ​ ពួក​គេ​អះអាង​ថា​គឺ​ឆ្លង​ដែន​ចេញ​ទៅ​តាម​រយៈ​ការ​អូស​ទាញ​ ពី​មេខ្យល់​ថៃ​និង​ខ្មែរ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ ហើយ​ការ​ឆ្លង​ដែន​នោះ​ដែរ​ត្រូវ​បាន​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន​ទាំង​ទាំង​ថៃ​ និង​កម្ពុជា​ម្នាក់​ចាប់ពី​៥​ពាន់​រៀល​ទៅ​១​ម៉ឺន​៥​ពាន់​រៀល​។​

​ពលករ​ខ្មែរ​ខាងលើ​បន្ទាប់​មក​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ ការ​ឆ្លង​ដែន​ខុសច្បាប់​តទៅ​ទៀត​ ហើយ​ក៏​សំណូមពរ​ឱ្យ​ពួក​គាត់​ចាកចេញ​ទៅ​រក​ការងារ​នៅ​ ប្រទេស​ថៃ​តាម​រយៈ​ស្របច្បាប់​វិញ​ ។​ ពលករ​ទាំងនោះ​ដែរ​ក្រោយ​ពី​អប់រំ​រួច​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​ ត្រឡប់​ទៅ​ស្រុក​កំនើត​វិញ​ ៕​ វិច្ឆិកា​

o40f7hcb

s0w3imvb

5j42rb97

c9354uxj


ចែករំលែក៖