ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌ​ខណ្ឌចំការមន​បញ្ជូន​ចោរ​ប្លន់​៣​នាក់​ទៅ​តុលាការ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុម​ចោរប្លន់​៣​នាក់​ប្លន់​ យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ បញ្ជូន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ ។​

​លោក​ យិ​ន​ សាន​ អធិការ​នគរបាល​ ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ទាំង​៣​នាក់​នេះ​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជ​ ធានី​ភ្នំពេញ​ ។​ ក្រោយមក​លោក​បាន​ ដាក់​កម្លាំង​និង​សហការ​ជាមួយ​នគរ​ បាល​ក្រសួងមហាផ្ទៃ​ចុះ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ស្វែងរក​រក​បក្ខពួក​ដែល​នៅ​ សេសសល់​បន្ដ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​៣​នាក់​ម្ដែ​ង​ ។​

ជនសង្ស័យ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ​ សេង​ ណា​រ័​ត្ន​ ហៅ​ឌី​ ភេទ​ប្រុស​ អាយុ​២១​ ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ មុខរបរ​មិន​ពិតប្រាកដ​,​ ទី​២-​ឈ្មោះ​ ឃុ​ត​ សុធី​ ហៅ​ដេ​ត​ ភេទ​ ប្រុស​ អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​ម្ដុំ​តារាង​ បាល់ទាត់​ស្រ៉ី​ជី​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​៣-​ទឹម​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៦​ ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៧២A​ ផ្លូវ​លេខ​២៨៨​ ក្រុម​ទី​៥​ សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌ​ ចំការមន​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ក្នុង​ នោះ​សមត្ថកិច្ច​បាន​ដកហូត​បាន​ម៉ូតូ​១​ គ្រឿង​ម៉ាក​ស្គូ​ពី​ ពណ៌​ស​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 1FA-3409​ ។​

ក្រោយ​ពី​សាកសួរ​សមត្ថកិច្ច​បាន​ ធ្វើ​កំណត់ហេតុ​បញ្ជូន​ជនសង្ស័យ​ទៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ បន្ដ​ ។​

លោក​អធិការ​នគរបាល​ខណ្ឌ​ចំការ​ មន​បន្ដ​ទៀត​ថា​ ក្រុម​ចោរប្លន់​ទាំង​៣​ នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​ អាវុធ​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​ លេខ​១២​ ផ្លូវ​លេខ​១៩៩​ ភូមិ​៤​ សង្កាត់​ ទំនប់​ទឹក​ ខណ្ឌចំការមន​ បាន​ធ្វើ​សកម្ម​ ភាព​ប្លន់​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌​ខ្មៅ​លាយ​ ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1DE-5542​ ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ ទៀង​ សុភា​រម្យ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ស្នាក់​ នៅផ្ទះ​ជួល​ ផ្លូវលំ​ភូមិ​ព្រែក​ទ័ល​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មុខរបរ​ជា​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ឌុ​ប​ បងស្រី​ចេញពី​ហូប​អាហារ​នៅ​ផ្សារ​ដើម​គ​ ស្រាប់តែ​ធ្វើ​ដំណើរ​មក​ដល់​ម្ដុំ​ពេទ្យ​រុ​ស្ស៊ី​ក៏​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​លែ​ត​១​គ្រឿង​និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ជិះ​មក​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​រួច​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​លែ​ត​ខាងក្រោយ​ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​ពេល​ នោះ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​រួច​ផ្ដួល​ ម៉ូតូ​ចោល​ ហើយ​ជនសង្ស័យ​បាន​ឆក់​ កាបូបដៃ​ពី​បងស្រី​ជន​រង​គ្រោះ​ទៀត​រួច​ក៏​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ៕ ស​ រស្មី​

sor1

sor2

sor3


ចែករំលែក៖