ព័ត៌មានទាន់ហេតុការណ៍៖

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ជួយ​ពង្រឹង​ជំនាញ​បាល់ទាត់​ដល់​សិស្ស​អនុ​វិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃវែង​

ចែករំលែក៖

ខេត្តព្រៃវែង​ ៖​ ក្រុម​ស្ម័គ្រចិត្ត​បេះដូង​សប្បុរស​ ណា​ហ្គា​វើ​ល​ដឹកនាំ​ដោយ​លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​នាំ​យក​គ្រួ​បង្វឹក​ និង​កីឡាករ​បាល់ទាត់​អាជីព​ដើម្បី​ បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​បាល់ទាត់​ដល់​សិស្សសាលា​អនុ​វិទ្យាល័យ​ ហ៊ុន​សែន​ ព្រៃវែង​ ស្ថិត​ក្នុង​ខណ្ឌដង្កោរ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​។​ សិស្ស​ចំនួន​២២​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ​។​

​កម្មវិធី​នេះ​ធ្វើ​ឡើង​ដោយ​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល​ ដែល​ជា​ក្លិប​បាល់ទាត់​ដ៏​ល្បី​ដឹកនាំ​ដោយ​លោក​ លី​ម​ នួន​ ប្រធាន​ក្រុម​នៃ​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល​។​ កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​គឺ​ដើម្បី​ជួយ​អភិវឌ្ឍ​និង​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បាល់ទាត់​ទៅ​ដល់​កុមារ​កម្ពុជា​។​

លោក​ James​ Ma​បានឱ្យ​ដឹង​ថា​ “​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​កីឡា​។​ ពេល​យើង​ចុះ​ទៅ​ទស្សនៈ​សិក្សា​នៅ​តាម​សាលាដំបូង​ លោក​គ្រួ​អ្នកគ្រូ​បាន​ស្នើ​សុំ​យើង​នូវ​សម្ភារ​កីឡា​ និង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ ។​ ឆ្លើយ​តប​នឹង​សំណើ​នេះ​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​បាល់ទាត់​ និង​បាល់ទះ​ជាង​៥០០​បាល់​ដល់​សាលា​អនុ​វិ​ទ្យ​ល័យ​ សាលា​បឋម​សិក្សា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៥៩​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ក៏​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ទៅ​ដល់​កុមារ​កម្ពុជា​ផង​ដែរ​។​ កុមារ​កម្ពុជា​ជាង​៤០០​នាក់​ដែល​បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​នេះ​។​

តាម​រយៈ​ការ​បណ្តុះបណ្តាល​បាល់ទាត់​ វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មានការ​អភិវឌ្ឍន៍​”​។​ គាត់​បាន​បន្ថែម​ទៀត​ថា​ “​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ យើង​បាន​រៀបចំ​សកម្មភាព​កីឡា​ជា​ច្រើន​សម្រាប់​កុមារ​នៅ​តាម​បណ្តា​ខេត្ត​នានា​”​។​

លោក​ លី​ម​ នួន​ មាន​ប្រសាសន៍​ថា​ “​យើង​សប្បាយ​រីករាយ​ដែល​ឃើញ​សិស្ស​លេង​បាល់​បាន​យ៉ាង​ល្អ​។​ វា​គឺជា​ការ​ជោគជ័យ​របស់​យើង​ក្នុង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​កុមារ​កម្ពុជា​។​

តាម​រយៈ​ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ កុមារ​បាន​រៀន​ពី​ជំនាញ​បាល់ទាត់​ដូច​ជា​ បច្ចេកទេស​ទទួល​បាល់​ ទប់​បាល​ បញ្ជូន​បាល់​ បណ្តើរ​បាល់​ ស៊ុត​បាល់​ និង​ច្បាប់​បាល់ទាត់​ជាដើម​។​ យុវជន​កម្ពុជា​នឹង​ក្លាយជា​អ្នកលេង​បាល់ទាត់​អាជីព​ ហើយ​ពួក​គេ​អាច​ផ្ទេរ​ចំណេះដឹង​របស់​ពួក​គេ​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​”​។​

កុមា​រ៉ា​ វ​ណ្ណា​ជា​សិស្ស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​បាន​និយាយ​ថា​ “​យើង​សប្បាយចិត្ត​ និង​រំភើប​ណាស់​ដែល​អ្នកលេង​បាល់ទាត់​អាជីព​ជា​ច្រើន​នាក់​មក​ពី​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល​ ដែល​ជា​ក្លិប​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ឱ្យ​យើង​នូវ​បច្ចេកទេស​ក្នុង​ការ​លេង​បាល់ទាត់​ ដូច​ជា​ទទួល​បាល់​ ទប់​បាល​ បញ្ជូន​បាល់​ បណ្តើរ​បាល់​ ស៊ុត​បាល់​ ច្បាប់​បាល់ទាត់​និង​របៀប​កំ​ដៅ​សាច់ដុំ​មុន​ពេល​ប្រកួត​។​ បន្ទាប់​ពី​យើង​ទទួល​បានការ​បណ្តុះបណ្តាល​បាល់ទាត់​ យើង​លេង​បាល់​បាន​យ៉ាង​ល្អ​។​ ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​គឺ​ខ្ញុំ​បាន​ទទួល​ជំនាញ​បច្ចេកទេស​ក្នុង​ការ​លេង​បាល់ទាត់​។​ យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​។​ ខ្ញុំ​សង្ឃឹមថា​ ក្លិប​បាល់ទាត់​របស់​ណា​ហ្គា​វើ​ល​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ដល់​ពួក​យើង​”​។​

លោកនាយក​សាលា​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ព្រៃវែង​មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​ឃើញ​ក្រុមហ៊ុន​ណា​ហ្គា​វើ​លម​ក​ទី​នេះ​។​ គ្មាន​ក្រុមហ៊ុន​ណា​មក​ទី​នេះ​ដើម្បី​ជួយ​បណ្តុះបណ្តាល​សិស្ស​ពី​របៀប​លេង​បាល់ទាត់​នោះ​ទេ​។​ មាន​តែ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ទេ​ដែល​មក​ទី​នេះ​ និង​នាំ​យក​គ្រួ​បង្វឹក​ដើម្បី​បង្រៀន​ពួក​គេ​។​ ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​កុមារ​។​ យើង​សូម​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់នេះ​ ហើយ​តែងតែ​ជួយ​ឧបត្ថម្ភ​ទាំង​សម្ភារ​កីឡា​ និង​សម្ភារ​សិក្សា​ដល់​សិស្ស​របស់​យើង​”​។​ គាត់​បន្ត​ទៀត​ថា​ “​យើង​សូម​ឱ្យ​ណា​ហ្គា​វើ​ល​ជួយ​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ដល់​សិស្ស​របស់​យើង​”​ ៕​ ស​ ដា​រ៉ា​

dara1

dara2

dara3


ចែករំលែក៖