ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​SL​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​សេ​១២៥​បុក​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយ​ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា​ពេញទំហឹង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ធានា​គារ​អេ​ស៊ី​លី​ដា​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SL​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AO-9334​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បត់​ឆ្លងផ្លូវ​មក​បញ្ច្រាស់​ផ្លូវ​វិញ​ ភ្លាម​នោះ​ស្រាប់តែ​ មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កស​១២៥​ ពណ៌​ខ្មៅ​ ពាក់​សា្ល​ក​លេខ​ភ្នំពេញ​1CW-7761​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទោស​គ្នា​ ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​បុក​ម៉ូតូ​SL​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ទៅ​និង​ថ្ម​ល់ស្លា​ប់ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ​ពេញ​ សុធា​រ៉ា​ ភេទ​ប្រុស​អាយុ​ ៣៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ឃុំ​រកា​គយ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ចំណែក​នាក់​រង​របួសស្រាល​ឈ្មោះ​ប៉ុង​ លាង​វូ​ច​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ។​ រីឯ​នាក់​ជិះ​ម៉ូតូ​សេ​១២៥​រង​របួសធ្ងន់​ទាំង​២​នាក់​ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដោយសារ​តែ​ក្រោយ​ពេល​កើតហេតុ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​។​

​ក្រោយ​ពេល​កើតហេតុ​ជន​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហកា​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​កា​រិ​យ៉ា​ល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ។​ ចំណែក​សព​ សមត្ថកិច្ច​បាន​ធ្វើ​សោ​កល់​វិ​ច័​យ្យ​រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ ៕​ សុខា​ សែន​ជ័យ​

sen1

sen2

sen3


ចែករំលែក៖