ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្ដមសេនីយ៍ទោ​ហុង​វិ​ណុ​ល​ផ្ដល់​សម្ភារ​ និង ​ថវិកា​ដល់​គ្រួសារ​កងកម្លាំង​សម្រាក​ឆ្លងទន្លេ

ចែករំលែក៖

ភ្នំពេញ ​៖ ​អំណោយ​ជា​ គ្រឿង​ឧបភោគ​បរិភោគ​និង​ថវិកា​ជួយ​ឧបត្ថម្ភ​ពី​ លោក​ឧត្ដមសេនីយ៍ទោ​ហុង​វិ​ណុ​ល​ស្នងការ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្ដិសុខ​ នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​នាយ​រង​អាវុធហត្ថ​គ្រួសារ​មានធុរៈ​សម្រាក​ឆ្លងទន្លេ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ខែមករា​ ឆ្នាំ​២០១៥​ ។​

​លោក​ សោម​ វិជ្ជា​រ៉ា​ នាយ​កា​រិ​យា​ ល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ស្នងការដ្ឋាន​ ព័ត៌មាន​និង​សន្ដិសុខ​បាន​ដឹកនាំ​ប្រតិភូ​ នាយ​ អាវុធហត្ថ​ នាំ​យក​អំណោយ​ រួម​មាន​ អង្ករ​១០០​គីឡូក្រាម​ មី​មួយ​កេស​ ធំ​ ទឹកដោះគោឆៅ​មួយ​កេស​ធំ​ ទឹកត្រី​ មួយ​យួរ​ ទឹកស៊ីអ៊ីវ​មួយ​យួរ​ ស្ករស​២​គីឡូ​ ក្រាម​ ប៊ី​ចេ​ង​មួយ​គីឡូក្រាម​ និង​ថវិកា​ ចំនួន​១​លាន​រៀល​ ដែល​ជា​អំណោយ​របស់​ លោក​ឧត្ដមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ ត្រូវ​បាន​យក​ប្រគល់​ជូន​ដល់​នាយ​រង​ អាវុធហត្ថ​លោក​ នាង​ លី​វិ​ន​បម្រើ​ការ​ ងារ​ក្នុង​អង្គភាព​កងអនុសេនាធំ​អន្ដរា​ គម​ន៍​ពិសេស​ដែល​មានធុរៈ​ ភរិយា​ឈ្មោះ​ មាស​ ស្រី​មុំ​ សម្រាក​ឆ្លង​ ទន្លេ​ដល់​លំនៅ​ ឋាន​ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​លោក​ សោម​ វិជ្ជា​រ៉ា​ បានឱ្យ​ដឹង​ថា​ បើ​ទោះជា​អំណោយ​រួម​ទាំង​ថវិកា​ជួយ​ ឧបត្ថម្ភ​សម្រាប់​នាយ​រង​អាវុធហត្ថ​នា​ ពេល​នេះ​មាន​ចំនួន​តិចតួច​ក្ដី​ ប៉ុន្ដែ​អាច​ ជា​មធ្យោបាយ​សម្រាល​ដល់​ការ​ខ្វះខាត​ បាន​មួយ​ភាគ​ផង​ដែរ​ដល់​ក្រុម​គ្រួសារ​ កងកម្លាំង​ ។​ ពីព្រោះ​កន្លង​ទៅ​ក៏​ដូច​ បច្ចុប្បន្ន​លោក​ឧត្ដមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ តែងតែបាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ថ្នាក់​ ដឹកនាំ​នាយ​ អាវុធហត្ថ​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​ព័ត៌មាន​ និង ​សន្ដិសុខ​នៃ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ ត្រូវ​យកចិត្ដទុកដាក់​យ៉ាង​សំខាន់​ទៅ​លើ​ សុខទុក្ខ​ ការ​រស់នៅ​ និង​បញ្ហា​ជួប​គ្រោះ​ អាសន្ន​ ធុរៈ​ចាំបាច់​ណាមួយ​ពី​កងកម្លាំង​ ដើម្បី​ធ្វើការ​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធ​ ភាព​ដែល​អាច​ជួយ​ទៅ​បាន​ ។​

​នាយ​រង​អាវុធហត្ថ​លោក​ នាង​ លី​វី​ន​ និង ​ភរិយា​បាន​សម្ដែង​នូវ​ការ​ត្រេកអរ​ យ៉ាង​ខ្លាំង​ចំពោះ​វត្ដមាន​ប្រតិភូ​ នាយ​ នាយ​អាវុធហត្ថ​ដែល​បាន​នាំ​យក​អំណោយ​ របស់​លោក​ឧត្ដមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មក​ប្រគល់​ជូន​ដល់​លំនៅ​ឋាន​ និង​បាន​ ប្រសិទ្ធិ ​ពរ​ជូន​ដល់​លោក​ឧត្ដមសេនីយ៍​ ទោ​ស្នងការ​ រួម​ទាំង​ក្រុម​គ្រួសារ​ក៏​ដូច​ជា​ ប្រតិភូ​ ទទួល​បាន​នូវ​សុខភាព​ល្អ​ សុភ​ មង្គល​ក្នុង​គ្រួសារ​ និង​ទទួល​បាន​ជោគ​ ជ័យ​គ្រប់​ភារកិច្ច​ការងារ​ ៕​ សុខ​ខេមរា​
002(28)

001(36)


ចែករំលែក៖