ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​វាយ​ ប្រពន្ធ​ ខ្លួនឯង​ត្រូវ​នគរបាល​ឃាត់​

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយ​បំផលិចបំផ្លាញ​ទ្រ​ព្ត​សម្បត្តិ​ក្នុងផ្ទះ​ និង​ បាន​ទាត់​ស្ត្រី​ជា​ប្រពន្ធ​មួយ​ជើង​រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មានការ​ភ័យ​ខ្លាច​ប្តឹង​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរា​គម​ន៏​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ត្បូង​ដំរី​ ឃុំ​កំពង់ចំលង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ដើម្បី​អប់រំ​ ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ហៀ​ង​ នី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ មិន​ពិតប្រាកដ​ រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ ស៊ី​ ឌី​ណា​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មួយ​ជើង​ ។​ ប្តី​ប្រពន្ធ​ខាងលើ​នេះ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ត្បូង​ដំរី​ ឃុំ​កំពង់ចំលង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ជន សង្ស័យ​បាន​ចេញពី​លំនៅ​ឋាន​ទៅ​រកស៊ី​នៅ​ឯ​ខេត្តបន្ទាយមានជ័យ​ ហើយ​ក៏​ធ្លាប់​បាន​ផ្ញើ​លុយកាក​មក​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដែរ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ពេល​មក​ដល់​បាន​រករឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ ។​ ឃើញ​ដូច្នេះ​ស្ត្រី​ជា​ម្តាយ​បាន​រក​ គ្រូ​មើល​ហើយ​បាន​បញ្ជាក់​ថា​ជនសង្ស័យ​កំរោលចូល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​គ្រូទាយ​និយាយ​ដូច្នេះ​ស្ត្រី​ជា​ម្តាយ​ និង​ប្រពន្ធ​បាន​នាំ​គ្នា​រៀបចំ​សូត្រ​មន​នៅផ្ទះ​កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៥​ខណៈនោះ​ជនសង្ស័យ​ក៏​ផ្ទុះ​ ក្តី​ខឹងសម្បា​បោក​ចាន​ បោក​ឆ្នាំង​ និង​បាន​ទាត់​ស្ត្រី​ជា​ប្រពន្ធ​មួយ​ជើង​ ។​ ដោយ​មានការ​ភ័យ​ខ្លាច​មានរឿង​កាន់តែ​ធំ​ស្ត្រី​ជា​ប្រពន្ធ​ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ធ្វើការ​អប់រំ​ណែនាំ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ជនសង្ស័យ​ ហើយ​បាន​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​ និង​ស្ត្រី ​ជា​ប្រពន្ធ​មក​ធានា​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ ៕​
tl52qr1o

dq542o9s

r99d5ojd


ចែករំលែក៖