ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​យី​ឌុ​ប​១​គ្រឿង​ដឹក​ដំឡូង​មី​ពី​ខេត្តកំពង់ចាម​យក​មក​លក់ ​ខេត្តបន្ទាយមាន ជ័យ​ក្រឡាប់​ផ្ងា​ជើង ​កន្លែង ​ផ្លូវកែង​សំណាង​គ្មាន​មនុស្ស​រង​របួស​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ រថយន្ត​យី​ឌុ​ប​ ១​គ្រឿង​ដឹក​ដំឡូង​មី​ពេញ​ប្រៀប​ធ្វើ​ដំណើរ​ចេញពី ​ខេត្តកំពង់ចាម​ដើម្បី​ យក​ដំឡូង​មក​លក់​នៅ​ខេត្តបន្ទាយមានជ័យ​បើក​យ៉ាង ​លឿន​មក​ដល់​ចំណុច​ផ្លូវកែង​អ្នកបើកបរ​ កាច់ចង្កូត​ខ្លាំង​ពេក​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងា​ជើង​ជះ​ដំឡូង​ខ្ចាត់ខ្ចាយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។ ​សំណាងល្អ​ហេតុការណ៍​នេះ​ មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​ ទទួល​រង​របួស​និង​ស្លាប់​នោះ​ឡើយ​។​

​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ ដោយ​ខ្លួនឯង​កើតឡើង​កាលពី​ព្រឹក​ទៀប​ភ្លឺ​ ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​ ត្រង់​ចំណុច​ផ្លូវ​ កាច់​កែង​ក្នុងភូមិ​បន្ទាយ​ទី​១​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ។​

​លោក​ សាយ​ គី​ម​ នាយ​ប៉ុ​ស្ថិ៍​នគរបាល​ ឃុំ​ទួល​ពង្រ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ និង​រថយន្ត​ក្រឡាប់​នេះ​ បើ​តាម​សាក្សី​ឃើញ​ហេតុ​ការ​ប្រាប់​សមត្ថកិច្ច​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ពណ៌​ខៀវ​លា​យស​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពាក់​ស្លាក​លេខ​ កំពង់ធំ​ 3A-0846​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដឹក​ដំឡូង​មី​ជា ​ច្រើន​តោន​បើកបរ​យ៉ាង​លឿន​ ។​ លុះ​បើក​មក​ដល់​ចំណុច​កើត ហេតុ​ខាងលើ​ជា​កន្លែង​ផ្លូវ​កាច់​កែង​រថយន្ត​យី​ឌុ​ប​បម្រុង​បើក​ជ្រុល​ ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាង​មុខ​ក្បែរ​នោះ​ប៉ុន្តែ​ដោយ​អ្នក​បើករថយន្ត​បាន​កាច់ចង្កូត​ខ្លាំង​ទៅ ​ខាងឆ្វេង​ដៃ​ក៏​បណ្តាល​ឱ្យ​រថយន្ត​យី​ឌុ​ប​ក្រឡាប់​តែ​ម្តង​។​ រថយន្ត​បែក​កញ្ចក់​ខាង​មុខ​រង​ការ ​ខូច​យ៉ាងដំណំ​នៅ​ក្នុង​រថយន្ត​គេ​ឃើញ​មាន​មនុស្ស​៣​នាក់​ ជិះ​នៅ​ខាងក្នុង​រួម​ទាំង​អ្នកបើកបរ​មិន​ មាន​ទទួល​រង​របួស​នោះ​ទេ​ហើយ​បន្ទាប់​មក​ ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ជួយ​ចាប់​ទាញ​ចេញពី​ក្នុង​ រថយន្ត​មក​ខាងក្រៅ​។​

​លោកនាយ​ប៉ុ​ស្ថិ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ អ្នកបើកបរ​រថយន្ត​ជា​អ្នក​រស់នៅ​ក្នុងស្រុក​ចំ​ ការ​លើ​ខេត្តកំពង់ចាម​ហើយ​បើ​តាម​អ្នក​បើករថយន្ត​ប្រាប់​សមត្ថកិច្ច​គឺ​មូលហេតុ​ដែល​បង្ក​ឱ្យ​ គ្រោះថ្នាក់​បែប​នេះ​ដោយសារ​តែ​រូបគេ​បើក​លឿន​មិន​បាន​ចាប់អារម្មណ៍​ថា​កន្លែង​កើតហេតុ​ នោះ​ជា​ផ្លូវ​កាច់​កែង​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ទើប​កាច់ចង្កូត​ជ្រុល​ខ្លាំង​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង​ ។​

លោកនាយ​ប៉ុ​ស្ថិ៍​បញ្ជាក់​ឱ្យ ​ដឹង​ទៀត​ថា​នៅ​ចំណុច​កើត ហេតុ​មានផ្ទះ​ប្រជាពលរដ្ឋ​រស់​ នៅ​ក្បែរ​នោះ​ជា​ច្រើន​គ្រួសារ​ សំណាង​ហើយ​ដែល​អ្នក​បើករថយន្ត​បាន​សម្រេចចិត្ត​កាច់​ ចង្កូត​ក្រឡាប់​ខ្លួនឯង​ប្រសិន បើ​មិន​ដូច្នេះ​ទេ​រថយន្ត​យី​ឌុ​ប​នោះ​ និង ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ម្ចាស់ ផ្ទះ​ខ្លះ​កំពុង​តែ​ដេក​លង់លក់​ក្នុងផ្ទះ​នៅឡើយ​នោះ​៕

hs9r7i60

txzz4bnz

alddimd4


ចែករំលែក៖