ព័ត៌មានទាន់ហេតុការណ៍៖

ទុ​ស្សេ​ចរន្ដអគ្គិសនី​ងាប់​ជ្រូក​៧​ក្បាល​និង​ឆេះ ​ទ្រព្យសម្បត្ដិ​អស់​មួយ​ចំនួន​ធំ​

ចែករំលែក៖

​ខេត្ដស្វាយរៀង​ ៖​ ផ្ទះ​មួយ​ខ្នង​ទំហំ​៧​ ម៉ែត្រ​គុណ​៩​ម៉ែត្រ​ សាងសង់​ពី​ថ្ម​ក្រោម​ ឈើ​លើដំបូល​ប្រក់ស​ង្ក័​សី​រួម​ទាំង​ទ្រព្យ​ សម្បត្ដិ​ត្រូវ​បាន​ភ្លើង​ឆេះ​ម៉ត់​ទៅ​ជា​ផេះ​ ព្រមទាំង​ងាប់​ជ្រូក​អស់​ចំនួន​៧​ក្បាល​និង​ ជ្រូក​១៨​ក្បាល​ផ្សេង​ទៀត​ឆេះ​រលាត​ខ្នង​ របួសធ្ងន់​ ។​ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​ កើតឡើង​ នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​ យប់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្នុងភូមិ​ ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​ ។​

​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​ រៀង​បានឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិ​ ភ័យ​ឆាបឆេះ​នេះ​ឈ្មោះ​រស់​ សា​ម៉ុ​ន​ ភេទ​ ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ ណុ​ច​ បូ​រិ​ន​ អាយុ​៤៥​ឆ្នាំ​ មានកូន​ប្រុស​ ស្រី​៣​នាក់​មុខរបរ​ចងការ​ប្រាក់​ និង​ ចិញ្ចឹម​ជ្រូក​លក់​ ។​

​ប្រភព​ដដែល​បន្ដ​ទៀត​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ជា​ប្ដី​និង​កូនប្រុស​បាន​ទៅ​មើល​ការ​ប្រកួត​បាល់ទាត់​នៅ​ កីឡដ្ឋាន​ខេត្ដស្វាយរៀង​ រីឯ​ប្រពន្ធ​និង​ កូនស្រី​ទៅ​ចូលរួម​មង្គលការ​សាច់ញាតិ​បងប្អូន​នៅ​ឯ​ភូមិ​មេភ្លើង​សង្កាត់​ស្វាយ​រៀង​ ។

​លុះ​មក​ដល់​ម៉ោង​ប្រមាណ​ជា​៨​និង​ ៣០​នាទី​យប់​ ស្រាប់តែ​ផ្ទះ​របស់​ពួក​គាត់​ ត្រូវ​ភ្លើង​ឆាបឆេះ​ ហើយ​បាន​អ្នក​ជិត​ ខាង​នាំ​គ្នា​ផ្អើល​ឆោឡោ​មក​ជួយ​ពន្លត់​និង​ទូរស័ព្ទ​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ពី​ស្នងការដ្ឋាន​នគ​បាល​ខេត្ដ​ដើម្បី​ជួយ​ធ្វើ​អន្ដរាគមន៍​ ក៏​ប៉ុន្ដែ​យឺត​ពេល​ដោយសារ​ភ្លើង​ ឆាបឆេះ​ពេញបន្ទុក​ទៅ​ហើយ​ ។​

​តាម​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា​ ចំពោះ​ សម្ភារ​និង​ទ្រព្យសម្បត្ដិ​ដែល​បាត់បង់​នៅ ​មិន​ទាន់​បាន​សរុប​នោៈ​ទេ​ ប៉ុន្ដែ​ដំបូង​គឺ​ ជ្រូក​៧​ក្បាល​ងាប់​និង​១៨​ក្បាល​ឆេះ​រលាក​ ហើយ​ជ្រូក​ជាង​៤០​ក្បាល​ផ្សេង​ទៀត​ និង​ គោ​៤​ក្បាល​ត្រូវ​បាន​អ្នកស្រុក​ជួយ​រំដោះ ​ចេញពី​ទ្រុង​និង​គាស់​ក្រោល​លែង​ចេញ​ ៕
a2(398)


ចែករំលែក៖