ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ បើករថយន្ត​កាម​រី​ឆ្លាម​បុក​បង្គោល​ភ្លើង​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ ហើយ​ព្យាយាម​បើក​រត់​ តែ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​ជាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ បើករថយន្ត​កាម​រី​ឆ្លាម​ មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​ ជ្រុល​ បុក​បង្គោល​ភ្លើងស្តុប​នៅ​រង្វង់​មូល​ គួ​ច​កាណុង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ ដូនពេញ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​ បើក​រត់​ រហូត​ដល់​ភោជនីយ៍ដ្ឋាន​ឈុ​ន​ម៉ា​ប់​ សង្កាត់​ព្រែក​លាប​ ខណ្ឌ​ជ្រោយចង្វា​ ត្រូវ​ បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ហើយ​បាន​ឈប់​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​កាម​រី​ឆ្លាម​ មួយ​គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2B-2965​ បើក​ បរ​ដោយ​យុវជន​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​ កើត​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុចរ​ង្វ​ង​មូល​គួ​ច​កាណុង​ក៏​បាន​បួង​ ចង្កូត​បត់​ស្តាំ​ ក៏​ជ្រុល​បុក​បង្គោល​ភ្លើងស្តុប​បណ្តាល​ឲ្យ​ទ្រេត​ចំណែក​រថយន្ត​ រង​ការ​ខូចខាត​ និង​របួស​តៃកុង​បន្តិចបន្តួច​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​រថយន្ត​បង្ក​បុក​ហើយ​ក៏​បាន​ព្យាយាម​បើក​ រត់​រហូត​ដល់​ចំណុច​ភោជនីយ៍ដ្ឋាន​ឈុ​ន​ម៉ា​ប់​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦​ A​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ ដោយ​ឃើញ​ដូច​នោះ​ម្ចាស់​រថយន្ត​បាន​ឈប់​រថយន្ត​ហើយ​ រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​ស្ទួ​ច​ រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ចរាចរណ៍​ជើង​គោល​ដើម្បី​រង​ចាំ​ម្ចាស់​ ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​ សុខា​ សែន​ជ័យ​

Sokha001-(2)

Sokha001

Sokha001-(1)


ចែករំលែក៖