ព័ត៌មានទាន់ហេតុការណ៍៖

លោក​សាយ​ ណូ​រ៉ា​ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ធំ​ដឹកនាំ​កំលាំង​ចំរុះ​ស្ទាក់​ចាប់​បាន​រថយន្ដ​ធុន​ត្រា​ដឹកឈើ​ គ្រ​ញូ​ង​

ចែករំលែក៖

​ខេត្តកំពង់ធំ ​ៈ​ កាលពី​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញា​រង​ដឹកនាំ​កម្លាំង​ស្ទាក​ចាប់​បាន​រថយន្ដ​ ធុន​ត្រា​ដឹកឈើ​ក្រ​ញួ​ង​ ចេញពី​ខេត្តព្រះវិហារ​ ឆ្លងកាត់​ខេត្តកំពង់ធំ​ឆ្ពោះទៅ​ខេត្តកំពង់ចាម​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​កំពង់ថ្ម​ ទីរួមខេត្ត​កំពង់ធំ​ ។​

លោក​ អ៊ិ​ត​ សុធា​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​មាន​ប្រសាសន៍​ថា​ក្រោយ​ពី​ ទទួល​បាន​ព​ត័​មាន​ភ្លាម​ក៏​បញ្ជា​ឲ្យ​លោក​សាយ​ ណូ​រ៉ា​ព្រះរាជអាជ្ញា​រង​ ដឹកនាំ​កម្លាំង​ចម្រុះ​ស្ទាក​ចាប់​បាន​រថយន្ដ​ ធុន​ត្រា​ ពណ៌​ស​១​គ្រឿង​ ដឹកឈើ​ក្រ​ញូ​ង​ខុសច្បាប់​ ដែល​ពាក់​ផ្លា​ក​លេខ​ ខេមរភូមិន្ទ​២​ ៤១៨៨​ ដែល​មាន​ចំនួន​ឈើ​ពេញ​១​រថយន្ដ​តែ​ម្ដង​ ។​

ប្រជា​ពលរ​ដ្ន​ បាន​រិះគន់​ថា​ឲ្យ​តែ​ចាប់​រថយន្ដ​ដឹក​ក្រ​ញូ​ង​ គឺ​ពុំដែល​ចាប់​បាន​ជនល្មើស​ទេ​ គឺ​ត្រូវ​បាន​រត់​រួច​ ដោយ​អា​ថ៍កំ​បាំង​ ។​ បន្ទាប់​ពី​ចាប់​ឈើ​លោក​បា​នប​ញ្ចូ​ន​ឈើ​គ្រញូង​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ផ្នែករ​ដ្ន​បាល​ព្រៃឈើ​ កំពង់ថ្ម​ ចំណែក​រថយន្ដ​ បា​នប​ញ្ចូ​ន​មក​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្ត​កំ​ពង​ធំ​ រង​ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ជា​ជនល្មើស​តាម​ក្រោយ​ ចំណែក​ឈើ​មាន​ទំងន់​១២៧៣​គឺ​ឡូ​ក្រាម​ ៕​ ប៊ុ​ន​ រិ​ទ្ធី​
5

2

3

4


ចែករំលែក៖