ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​២​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ បាន​បើក​ក្នុង​ល្បឿន​លឿន​ ជ្រុល​បុក​រថយន្ត​កូរ៉េ​ធុន​តូច​ (morning)​ បណ្តាល​ឲ្យ​ដាច់​កាឡេ​រង​ការ​ខូចខាត​ តែ​មិន​មាន​រង​របួស​ដល់​មនុស្ស​នោះ​ទេ​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១​និង​៣០​នាទី​ រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​១៣​ កែង​ផ្លូវ​លេខ​១៣៦​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌដូនពេញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​ប្រភេទ​ រថយន្ត​ធុន​តូច​ម៉ាក​ morning​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-3538​ បើកបរ​ដោយ​នារី​ ម្នាក់​និង​រួម​ដំណើរ​ដោយ​នារី​២​នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2G-2921​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​បុក​រថយន្ត​ morning​ ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ ទាំង​២​គ្រឿង​ រង​ការ​ខូចខាត​ដាច់​ការ​ឡេ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​រថយន្ត​កូ​រ៉ូ​ឡា​បាន​ចេញថ្លៃ​ជួសជុល​ទៅ​លើ​ម្ចាស់​រថយន្ត​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ ដោយ​មិន​រំខាន​ដល់​ សមត្ថកិច្ច​ឡើយ​ ៕​ សុខា​ សែន​ជ័យ​

Sokha003-1

Sokha003


ចែករំលែក៖