ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មិន​ស្គាល​ម៉ាក​ បុក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ យ៉ាង​អានោចអាធម្ម​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ដែល​ស្គាល់​ថា​ ជា​មនុស្ស​វិកល​ច​រិ​កបាន​ស្លាប់​នៅ​កន្លែង​ភ្លាមៗ​ខណៈ​រួប​គាប់​បាន​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​បុក​ កាលពី​ វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ ឡ​កំបោ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ ហើយ​រថយន្ត​បង្ក​បាន​បើក​ រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បាន​ស្ត្រី​វ័យ​ចំណាស់​ខាងលើ​ បាន​ចូល​ទៅ​ក្នុង​ហាង​អស់​កង្វល់​ដើម្បី​សុំ​ចំណី​គេ​ ដោយ​ឃើញ​ដូចនេះ​ភ្ញៀវ​ក៏​បាន​ឲ្យ​សាច់​ត្រី​ និង​ ស្រា​បៀរ​ហើយ​ជន​រង​គ្រោះ​បាន​ចេញ​មក​ក្រៅ​វិញ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​ដើរ​បាន​ប្រហែល​១០០​ម៉ែត្រ​ ក៏​ត្រូវ​រថយន្ត​មិន​ស្គាល​ម៉ាក​ មួយ​គ្រឿង​ បើក​បុក​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​ បាត់​ស្រមោល​តែ​ម្តង​។​

​សាក្សី​ដែល​បាន​បន្ត​ថា​ ជន​រង​គ្រោះជា​រៀង​រាស់​ថ្ងៃ​តែងតែ​ដើរ​សុំ​នំចំណី​គេ​បាន​ផ្ទះ​ និង​តាម​ដង​ ផ្លូវ​សាធារណៈ​ដោយ​គេ​ឃើញ​អាណិត​នាក់​ខ្លះ​ឲ្យ​បាយ​និង​ខ្លះ​ឲ្យ​ទឹក​ ។​ ក្រោយ​ពេល​កើតហេតុ​សព​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​វត្ត​ព្រែក​ព្នៅ​ដើម្បី​បូជា​តាម​ប្រពៃណី​ខ្មែរ​ ៕​ សុខា​ សែន​ជ័យ​

B2

B1


ចែករំលែក៖