ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន​ និង​ហ្វី​លី​ពី​ន​ ធ្វើ​សមយុទ្ធ​កម្លាំង​ទាហានជើងទឹក​ នៅ​សមុទ្រ​ចិន​ខាងត្បូង​

ចែករំលែក៖

​កម្លាំង​ទាហានជើងទឹក​ប្រទេស​ហ្វី​លី​ពី​ន​ និង​ជប៉ុន​ នឹង​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​គ្នា​ក្នុង​ខែឧសភា​នេះ​ ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ក្បែរ​តំបន់​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ ។​

​កាលពី​ខែមករា​កន្លង​មក​ ថ្នាក់ដឹកនាំ​កំពូល​របស់​ជប៉ុន​ និង​ហ្វី​លី​ពី​ន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពង្រឹង​ និង​ការពារ​សន្តិសុខ​រួម​គ្នា​ ។​

បន្ទាប់​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​ នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៥​ ទាហានជើងទឹក​ជប៉ុន​ និង​ហ្វី​លី​ពី​ន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដែល​មានឈ្មោះ​ថា​ រក្សា​សន្តិសុខ​ ដែល​ ក្នុង​នោះ​គេ​ប្រ​តិ​ប​តិ្ត​ការ​បាញ់ប្រហារ​ប្រឆាំង​សត្រូវ​នៅ​លើ​ទឹក​ ឬ​ហៅ​ថា​ CUES​ នោះ​ ។​

​ការ​ធ្វើ​សមយុទ្ធ​នេះ​ ទំនង​មិនមែន​ដោយសារ​ហ្វី​លី​ពី​ន​បារម្ភ​ខ្លាច​ប្រទេស​ចិន​ខ្លាំង​ហួសហេតុ​ពេក​នោះ​ទេ​,​ ហ្វី​លី​ពី​ន​បាន​ធ្វើ​សមយុទ្ធ​ស្រ​ដៀង​គ្នា​នេះ​ ជាមួយ​អា​មេ​រិ​ក​ ក្នុង​ពេល​កន្លង​មក​។​ ប៉ុន្តែ​វត្តមាន​នាវា​ជើង​ទឹក​របស់​ប្រទេស​ជប៉ុន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នា​ពេល​នេះ​ ជា​សញ្ញា​កើន​ចំណាប់អារម្មណ៍​របស់​ជប៉ុន​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​ការ​ធ្វើ​ឲ្យ​រ​យារ​ដៃ​ទីក្រុង​ប៉េ​កាំ​ង​ ដែល​មានការ​រិះគន់​ថា​ បាន​វាតទី​កាន់កាប់​ទឹកដី​ស្ទើរតែ​ក្នុង​ តំបន់​ទាំងមូល​នោះ​ ។​

​ប្រភព​ពី​កម្លាំង​ទាហាន​ជប៉ុន​ម្នាក់​បាន​ថ្លែង​ថា​ ការ​ធ្វើ​សមយុទ្ធ​កើតឡើង​ នៅ​មិន​ឆ្ងាយ​ពី​ដែន​កោះ​ Scarborough​ នោះ​ទេ​ ។​ អ្នកនាំពាក្យ​កងទ័ពជើងទឹក​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​សមយុទ្ធ​មាន​ រយៈពេល​២​ម៉ោង​ ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ហ្វី​លី​ពី​ន​ ជិត​ឈូង​សមុទ្រ​ Subic​ អតីត​បន្ទាយ​កង​ ទ័ពជើងទឹក​អា​មេ​រិ​ក​ ។​ នាវាចម្បាំង​ជប៉ុន​មួយ​គ្រឿង​ និង​នាវាចម្បាំង​ហ្វី​លី​ពី​ន​មួយ​គ្រឿង​ រួម​គ្នា​ធ្វើ​ សមយុទ្ធ​នេះ​ ។​

​ប្រទេស​ចិន​បាន​ប្រកាស​ថា​ ជា​របស់​ខ្លួន​នូវ​ដែនទឹក​ប្រហែល​៩០​ភាគរយ​ ក្នុង​ទំហំ​ដែនទឹក​ទាំងមូល​ ៣.៥​លាន​គីឡូ​ម៉ែត្រការ៉េ​ ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បាន​ស្ថាបនា​ដែន​កោះ​លើ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី​ ។​

​ហ្វី​លី​ពី​ន​,​ តៃវ៉ាន់​,​ ម៉ា​ឡេ​ស៊ី​,​ ប្រ៊ុ​យ​ណេ​ និង​វៀតណាម​បាន​ទាមទារ​ ចំណែក​ដ៏​ធំ​នៅ​ដែនសមុទ្រ​នោះ​ថា​ ជា​ របស់​ខ្លួន​ផង​ដែរ​ ។​

​រូបភាព​ចាប់​បាន​ពី​ផ្កាយ​រណប​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ប្រទេស​ចិន​បាន​រាន​តំបន់​នៅ​ជុំវិញ​ទីតាំង​ ថ្ម​ប៉ប្រះ​ទឹក​ទាំង​៧​កន្លែង​ ស្ថិត​នៅ​ប្រជុំ​កោះ​ Spratlys​ និង​បាន​ស្ថាបនា​នូវ​អ្វី​ដែល​ទំនងជា​សម្រាប់​ការ​ចុះ​ចត​ របស់​យន្តហោះ​យោធា​នៅ​លើ​ដែន​កោះ​សិប្បនិម្មិត​មួយ​នេះ​ ។​

​បើ​ទោះបី​ជប៉ុន​ មិន​បាន​ទាមទារ​ចំណែក​ទឹកដី​ណាមួយ​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ក៏​ពិតមែន​ ប៉ុន្តែ​ទីក្រុង​តូ​ក្យូ​ព្រួយបារម្ភ​ខ្លាច​ថា​ ការ​ត្រួតត្រា​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​តំបន់​នេះ​ អាច​ផ្ដល់​ឱ្យ​ប្រទេស​ចិន​គ្រប់គ្រង​ផ្លូវទឹក​ អន្ដរជាតិ​ដែល​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​ដល់​ដំណើរការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ជប៉ុន​ ។​

​យោធា​ជប៉ុន​កំពុង​ពិចារណា​ចូលរួម​ជាមួយ​អា​មេ​រិ​ក​ល្បាត​ពីលើ​អាកាស​តាម​ដែនសមុទ្រ​ចិន​ខាងត្បូង​ ខណៈ​ដែល​ចិន​បង្កើន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​នៅ​ទីនោះ​ ។​ នេះ​បើ​តាម​ប្រភព​ពី​រ៉​យ​ទ័​រ​ ។​ យុទ្ធសាស្ត្រ​នេះ​ ទទួល​បាន​ ការ​លើកទឹកចិត្ត​ពី​ហ្វី​លី​ពី​ន​ ដើម្បី​ជា​សកម្មភាព​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ្ធិ​ថែម​ទៀត​ ដល់​ សន្តិសុខ​ រវាង​ទីក្រុង​ម៉ានីល​នឹង​ទីក្រុង​តូ​ក្យូ​។​ កិច្ចព្រមព្រៀង​ការពារ​ជាតិ​រវាង​ជប៉ុន​ នឹង​ហ្វី​លី​ពី​ន​កាលពី​ខែមករា​ ឆ្នាំ​២០១៥​ ក៏​បាន​បង្កើត​ឲ្យ​មានការ​ចរចា​ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ជា​ប្រចាំ​ និង​ផ្លាស់​ ប្តូរ​ដំណើរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ៕​ ម៉ែ​វ​ សា​ធី​

Sathy005-(2)

Sathy005

Sathy005-(1)


ចែករំលែក៖