ភ្នំពេញ ៖ បើទោះជាពុំមាន ប្រភពជាក់លាក់ អាចជាមូលដ្ឋានបញ្ជាក់ថា បុគ្គលិកសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានស្លាប់ ដោយអ្វីពិតប្រាកដនៅឡើយ ក៏ដោយ ប៉ុន្តែគេ សង្ស័យថា ការស្លាប់នេះជាអំពើឃាតកម្មនឹងតម្រូវអោយសមត្ថកិច្ចជំនាញ ស៊ើបអង្កេតជុំវិញ ហេតុការណ៍នេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ ។
កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ក្រោយហេតុការណ៍ឆ្លងចរន្តអគ្គិសនី ក្នុងបន្ទប់ ពិសោធន៍នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ ត្រូវសមត្ថកិច្ចនឹងបុគ្គលិកខ្លះអះ អាងថា ជនរងគ្រោះបានស្លាប់ដោយអគ្គិភ័យឆាបឆេះ បណ្តាលអោយរលាករលួយ សាច់នឹងដោយគ្មានសំលៀកបំពាក់ជាប់ខ្លួន អាចកើតឡើងដោយការធ្វេសប្រហែស ពេលបុគ្គលិករូបនេះ កំពុងបំពេញការងារនៅក្នុងមន្ទីរពិសោធន៍នេះ ។
បុគ្គលិកខ្លះរួមទាំងមជ្ឈដ្ឋានមហាជន បានដាក់ភាពសង្ស័យថា ការស្លាប់នេះ ជាអំពើឃាតកម្ម អាចជាការគ្រោងទុកណាមួយរបស់ជនល្មើស បើសន្និដ្ឋាននឹងមើលឃើញពីទិដ្ឋភាពសាកសព មិនមែនជាស្លាប់ដោយការឆ្លងចរន្តអគ្គិសនីឆាបឆេះ ។ ពួកគេបានលើកហេតុផលដោយ ចម្ងល់ថា បើគាត់ស្លាប់ដោយអគ្គិភ័យហេតុអីឆាបឆេះបណ្តាលអោយរលាករលួយខ្លោច សាច់រហូតដល់ស្លាប់ប៉ុណ្ណឹងហើយ បែរជាកៅអីកំពុងអង្គុយនោះមិនឆាបឆេះ? ម្យ៉ាងទៀត ជនរងគ្រោះស្លាប់អង្គុយលើកៅអីក៏មិនឃើញមានសម្លៀកបំពាក់ទៀត ។ អ្នកខ្លះបានលើកថា មិនដែលភ្លើងឆេះតែសាច់មនុស្សហើយកៅអីអង្គុយមិនឆេះ នឹងសម្ភារខូចខាតតិចតួច បែបនេះ?
គួរបើកការស៊ើបអង្កេតពីមូលហេតុនេះ ថាតើកន្លងទៅជនរងគ្រោះអាចមានបញ្ហាអី ជាមួយអ្នកណា ក្នុងអង្គភាព ឬបញ្ហាខាងក្រៅ ?
ហេតុការណ៍ដែលបណ្តាលអោយជនរងគ្រោះឈ្មោះ ហុក សៀក ភេទប្រុស អាយុ៣៤ឆ្នាំ ជា គ្រូបង្រៀនផ្នែកមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលស្លាប់ គឺកើត ចេញពីហេតុផលនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ អគ្គិភ័យមួយបានឆាបឆេះក្នុងបន្ទប់ ពិសោធន៍បណ្តាលពីឆ្លងចរន្តអគ្គិសនី ។
បុគ្គលិកនឹងសមត្ថកិច្ចបានជួយអន្តរាគមន៍ពន្លត់ដោយការប្រើរថយន្តបាញ់ទឹកមួយគ្រឿង ក៏ ទប់សភាពការណ៍ទាន់ ។ ក្រោយមកឃើញជនរងគ្រោះបានស្លាប់លើកៅអី ហើយសម្ភារ មួយចំនួនតូចត្រូវខូចខាត ទើបការសន្និដ្ឋានរបស់សមត្ថកិច្ចថា ស្លាប់ដោយអគ្គិភ័យឆាបឆេះ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមម្នាក់ៗបានឆ្ងល់ពីការស្លាប់នេះ ហេតុអីជនរងគ្រោះស្លាប់ដោយ ភ្លើងឆាបឆេះ តែកៅអីមិនបានឆេះទៅវិញ? ហើយជនរងគ្រោះក៏គ្មានសម្លៀកបំពាក់ទៀត ? បញ្ហានេះពួកគេចាត់ទុកថា ការស្លាប់នេះ ជាអំពើឃាតកម្ម ៕ សិលា