ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​ ៖​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ ចម្រុះ​និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​ កាលពី​ថ្ងៃ​ទី​៨​ ខែឧសភា​នេះ​ បាន​ចុះ​ ទៅ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ឡាវ​ ស្ថិត​នៅ​ស្រុក​ សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង​ ។​

​វត្តមាន​អមដំណើរ​នា​ឱកាស​នោះ​ដែរ​មាន​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​ លោកនាយ​ឧត្តមសេនីយ៍​ ជា​ តារា​ លោកនាយ​ឧត្តមសេនីយ៍​ គី​ម​ ប៊ុ​ន​ថា​ន​ អគ្គមេបញ្ជាការ​រង​ លោកនាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ព្រមទាំង​អស់លោក​ ជា​មេបញ្ជាការ​ មេបញ្ជាការ​រង​ យោធភូមិ​ភាគ​ទី​១​ តំបន់​ប្រតិបត្តិការ​សឹក​ស្ទឹង​ត្រែង​ និង​នាយ​ ទាហាន​មួយ​ចំនួន​ទៀត​ ។​

​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក​ ព្រំ​ ជុំ​វី​ណា​ មេបញ្ជាការ​រង​ កង​វិស្វកម្ម​បាន​ឲ្យ​ដឹង​ថា​ ផែនការ​ស្ថាបនា​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​នេះ​ បាន​អនុវត្តន៍​ ចាប់តាំងពី​ខែមករា​ ឆ្នាំ​២០១៥​មក​ ស្ថាបនា​ដោយ​កង​វិស្វកម្ម​អគ្គបញ្ជាការ​ ដែល​ មាន​ប្រវែង​សរុប​១៥៣​គីឡូម៉ែត្រ​ ។​ ជា​លទ្ធផល​មក​ដល់​ពេល​នេះ​ សម្រេចការ​ឈូស​ ព្រៃ​បើកផ្លូវ​ទទឹង​បាន​២៥​ម៉ែត្រ​ ស្មើនឹង​ប្រវែង​៥៣​គ​.​ម​ ឈូស​ព្រៃ​បើកផ្លូវ​ទទឹង​ ២៥​ម៉ែត្រ​សម្រាប់​លើក​តួ​ផ្លូវ​ សម្រេច​បាន​ប្រវែង​៤២​គ​.​ម​ លើ​ផែនការ​៥០​គ​.​ម​ លើក​ តួ​ថ្នល់ទទឹង​ខ្នង​លើ​៨​ម៉ែត្រ​ សម្រេច​បាន​ប្រវែង​៣៩,៩០០​គ​.​ម​ ក្រាល​គ្រួ​ស​ក្រហម​ សម្រេច​បាន​ប្រវែង​១៦​គ​.​ម​ ផលិត​លូ​បេតុង​បាន​ចំនួន​៥៦៩​កង់​ ផលិត​គ្រឿង​ បង្គំ​ស្ពាន​២​ចំនួន​កន្លែង​ ស្មើនឹង​ប្រវែង​៦៣​ម៉ែត្រ​ និង​កំពុង​បន្ត​ស្ថាបនា​បង្គំ​ស្ពាន​ ចំនួន​៧​កន្លែង​ទៀត​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​ សម្រេច​បាន​ ហើយ​សមិទ្ធផល​ដែល​សម្រេច​បាន​នេះ​ គឺ​អាស្រ័យ​ដោយ​មានការ​ ដឹកនាំ​របស់​មន្ត្រី​ជំនាញ​ មាន​ ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​ ក្រសួង​សេដ្ឋកិច្ច​-​ហិរញ្ញវត្ថុ​ ក្រសួងការពារជាតិ​ និង​អគ្គ​បញ្ជាការដ្ឋាន​ដែល​បាន​យកចិត្តទុកដាក់​ជា​ប្រចាំ​ ក្នុង​ ការ​ដឹកនាំ​បញ្ជា​ ការ​ស្ថាបនា​ផ្លូវ​នេះ​ ។​ លោក​ឧត្តមសេនីយ៍​បាន​បន្ត​ថា​ ជាមួយ​នោះ​ ក៏​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ និង​កិច្ចសហការ​ល្អ​ពី​សំណាក់​យោធភូមិ​ភាគ​ទី​១​ កម្លាំងប្រដាប់អាវុធ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ជុំវិញ​ខេត្តស្ទឹងត្រែង​ ដែល​អនុវត្ត​ បាន​ល្អ​តាម​តួនាទី​ភារកិច្ច​ប្រគល់​ឲ្យ​ ។​

​ជាមួយនឹង​ដំណើរ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​នេះ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​បាន​នាំ​យក​អាវ​ភ្លៀង​ជា​ច្រើន​ពាន់​អាវ​ ទៅ​ផ្តល់​ឲ្យ​កងកម្លាំង​ដែល​កំពុង​ស្ថាបនា​ផ្លូវ​ និង​កង​វរៈ​ការពារ​ព្រំដែន​ តំបន់​ប្រតិបត្តិការ​សឹក​ស្ទឹង​ត្រែង​ផង​ដែរ​ ៕​

Hun-manet1

Hun-manet


ចែករំលែក៖