ខេត្ដស្ទឹងត្រែង ៖ លោកឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការ ចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើង គោកកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ បានចុះទៅពិនិត្យការស្ថាបនាផ្លូវមួយខ្សែតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិត នៅស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង។
វត្ដមានអមដំណើរនាឱកាសនោះ ដែរមាននាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនា ធិការចម្រុះ នាយឧត្ដមសេនីយ៍ជា តារា នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អគ្គមេ បញ្ជាការរង នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងអស់លោកជាមេបញ្ជាការ មេ បញ្ជាការរងយោធភូមិភាគទី១ តំបន់ ប្រតិបត្ដិការសឹកស្ទឹងត្រែង និងនាយ ទាហានមួយចំនួនទៀត ។
តាមសេចក្ដីរាយការណ៍របស់លោក ឧត្ដមសេនីយីឯក ព្រំ ជុំវីណា មេបញ្ជា ការរងកងវិស្វកម្មបានឱ្យដឹងថា ផែនការ ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែននេះបាន អនុវត្ដចាប់តាំងពីខែមករា ឆ្នាំ២០១៥ មកស្ថាបនាដោយកងវិស្វកម្មអគ្គបញ្ជាការដែលមានប្រវែងសរុប១៥៣គីឡូ ម៉ែត្រ ។ ជាលទ្ធផលមកដល់ពេលនេះ សម្រេចការឈូសព្រៃបើកផ្លូវទទឹងបាន២៥ម៉ែត្រ ស្មើនឹង៥៣គីឡូម៉ែត្រ ឈូស ព្រៃបើកផ្លូវទទឹង២៥ម៉ែត្រសម្រាប់លើកតួផ្លូវសម្រេចបានប្រវែង៤២គីឡូម៉ែត្រ លើផែនការ៥០គីឡូម៉ែត្រ លើកតួថ្នល់ ទទឹងខ្នងលើ៨ម៉ែត្រសម្រេចបានប្រវែង៣៩.៩០០គីឡូម៉ែត្រ ក្រាលក្រួសក្រហម សម្រេចបានប្រវែង១៦គីឡូម៉ែត្រ ដាក់លូបេតុងបានចំនួន៥៦៩កង់ផលិត គ្រឿងបង្គំស្ពាន២ចំនួនកន្លែងប្រវែង៦៣ម៉ែត្រនិងកំពុងបន្ដស្ថាបនាបង្គំស្ពាន ចំនួន៧កន្លែងទៀត ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែល សម្រេចបានហើយបានសមិទ្ធផលដែលសម្រេចបាននេះគឺអាស្រ័យដោយមាន ការដឹកនាំរបស់មន្ដ្រីជំនាញមាន ក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងអគ្គ បញ្ជាការដ្ឋានដែលបានយកចិត្ដទុកដាក់ជាប្រចាំក្នុងការដឹកនាំបញ្ជាការស្ថាបនាផ្លូវនេះ ។
លោកឧត្ដមសេនីយ៍បានបន្ដថា ជា មួយនោះក៏ដោយមានការជួយឧបត្ថម្ភ គាំទ្រនិងកិច្ចសហការល្អពីសំណាក់យោធ ភូមិភាគទី១ កម្លាំងប្រដាប់អាវុធ ថ្នាក់ ដឹកនាំ មន្ដ្រីរាជការជុំវិញខេត្ដស្ទឹងត្រែង ដែលអនុវត្ដបានល្អតាមតួនាទីភារកិច្ច ប្រគល់ឱ្យ ។
ជាមួយនឹងដំណើរចុះពិនិត្យការ ស្ថាបនាផ្លូវនេះលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាននាំយកអាវភ្លៀងជា ច្រើនពាន់អាវទៅផ្ដល់ឱ្យកងកម្លាំងដែលកំពុងស្ថាបនាផ្លូវនិងកងវរៈការពារព្រំដែនតំបន់ប្រតិបត្ដិការសឹកស្ទឹងត្រែងផងដែរ ៕ សហការី