ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់​ងាប់​ក្របី​១​ក្បាល​ ស្លាប់​មនុស្ស​ម្នាក់​ និង​រលំ​ផ្ទះ​៥​ខ្នង​ នៅ​ស្រុក​រមាស​ហែក​

ចែករំលែក៖

​ខេត្តស្វាយរៀង​ ៖​ យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ ក្របី​១​ក្បាល​ងាប់​ និង​រលំ​ផ្ទះ​ចំនួន​៥​ខ្នង​ ដោយសារ​តែ​រន្ទះបាញ់​ និង​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​នៅ​ ក្នុងស្រុក​រមាស​ហែក​ ។​

​យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​ប្រាប់​អោយ​ដឹង​ថា​ កាលពី​រសៀល​ ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង​ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ មាន​ករណី​រន្ទះបាញ់​ ហើយ​បាន​បាញ់​ចំ​សត្វ​ក្របី​មួយ​ក្បាល​ដែល​កំពុងស៊ី​ស្មៅ​នៅ​ឯ​វាល​ ស្រែ​ងាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ហើយ​ម្ចាស់​សត្វ​ក្របី​មាន​ឈ្មោៈ​ កែវ​ ខុន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មុខរបរ​កសិករ​បាន​លើក​ក្របី​ដែល​ងាប់​ កាប់​យក​សាច់​មក​ចែក​អ្នក​ភូមិ​ហូប​ ផង​ដែរ​។​

​សមត្ថកិច្ច​នគរបាល​បន្ត​ទៀត​ថា​ នៅ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​វេលា​ម៉ោង​ ៣​ និង​៣០​នាទី​រសៀល​ ស្ថិត​ក្នុងភូមិ​ចំការ​កោះ​ ឃុំ​សម្បត្តិ​មាន​ជ័យ​ ស្រុក​រមាស​ហែក​ មាន​ករណី​រន្ទះបាញ់​និង​ខ្យល់​កន្ត្រាក់​លាយឡំ​ភ្លៀង​ធ្វើ​អោយ​បុរស​ឈ្មោះ​ ផៃ​ សឿ​ន​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​កសិករ​ ខណៈ​កំពុង​តែ​ព្រោះស្រូវ​នៅ​ឯ​វាលស្រែ​ខាងក្រោយ​ផ្ទះ​ ត្រូវ​រន្ទះបាញ់​ចំ​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​មិន​អាច​សង្គ្រោះ​បាន​ ។​

​ចំណែក​នៅ​ក្នុងភូមិ​ទួល​ស្រម៉​ និង​ភូមិ​ចំការ​កោះ​ ក៏​មាន​ករណី​ខ្យល់​កន្ត្រាក់​លាយ​ ឡំ​ភ្លៀង​បណ្ដាល​អោយ​ផ្ទះ​អ្នក​ភូមិ​ឈ្មោះ​ សៅ​ អុក​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​ កសិករ​ដែល​មាន​ទំហំ​៥​ម៉ែត្រ​គុណ​គុណ​៦​ម៉ែត្រ​ សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ ខូចខាត​ ស្ទើរ​ទាំងស្រុង​ និង​ផ្ទះ​ចំនួន​៤​ខ្នង​ផ្សេង​ទៀត​ ដួល​រលំ​ខូចខាត​ផង​ដែរ​ ៕​ យឹ​ម​ សុ​ថា​ន​

Yim-sothan

Yim-sothan-(1)

Yim-sothan-(2)


ចែករំលែក៖