ព័ត៌មានទាន់ហេតុការណ៍៖

នារី​ក្រមុំ​ស្រស់​ស្អាត​បាន​លេបថ្នាំ​ងងុយដេក​អស់​ជាង​១០​គ្រាប់​ប៉ង​ធ្វើ​អត្តឃាត​ខ្លួន​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​ ៖​ នារី​ក្រមុំ​ម្នាក់​ធ្វើ​ការងារ​កាស៊ីណូ​ម្កុដ​ពេជ្រ​ ដោយសារ​តូចចិត្ត​ និង​ម្ដាយមីង​មិន​ឲ្យ​ដើរ​ លេង​ជាមួយ​មិត្ត​ប្រុស​ ,​មិត្ត​ស្រី​ធ្វើការ​ជាមួយ​ ណាមួយ​និង​ខឹង​ម្ដាយមីង​វាយ​ ប្រាំ​ដៃ​ ចំ​ភ្លៅ​ និង​ទះ​ កំភ្លៀង​ទាំង​សង​ម្ខាង​ រួច​មក​ដាល់​ចំ​ភ្នែក​១​ដៃ​បណ្ដាល​ឲ្យ​ជាំ​ខាងឆ្វេង​ ហើយ​នាង​ធ្វើ​អី​ម្ដាយមីង​ មិន​ កើត​ក៏​គិត​ខ្លី​ដើរ​ចេញ​ទៅ​ក្រៅ​ទៅ​ទិញ​ថ្នាំ​ងងុយដេក​យក​មក​សំងំ​លេប​ក្នុង​បន្ទប់​ផ្ទះ​ជួល​ប៉ង​ធ្វើ​អត្តឃាត​ខ្លួន​ ។​

​នារី​ក្រមុំ​នេះ​ លេបថ្នាំ​ងងុយដេក​ក្នុង​បន្ទប់​សំងំ​ចាប់ពី​ម៉ោង​៧​និង​៤៥​នាទី​យប់​ រហូត​ដល់​ម៉ោង​១១​និង​ ២០​នាទី​ព្រឹក​ ថ្ងៃ​ទី​៨​ ខែឧសភា​ បន្ទាប់​មក​ ស្រាប់​មិត្ត​ភ​កិ្ត​រួមការ​ងារ​ជាមួយ​ក​ហៅ​ទៅ​ធ្វើការ​ ខណៈនោះ​ ម្ដាយមីង​បាន​ដើរទៅ​ហៅ​ក៏​លឺ​សូរ​សំឡេង​ក្អួតចង្អោរ​ក៏​ចូល​ទៅ​មើល​ ឃើញ​ក្អួត​ចេញ​សិត​តែ​គ្រាប់​បាយ​ និង​គ្រាប់​ថ្នាំ​មួយ​ចំនួន​នៅ​ក្បែរ​នាង​ ទើប​ដឹង​ថា​នាង​លេបថ្នាំ​ ។​ ម្ដាយមីង​អាណិត​ខ្លាច​ក្មួយ​ស្លាប់​ ក៏​ហៅ​រថ​យន្ន​តាកស៊ី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​ ។​

​នារី​ក្រមុំ​ដែល​លេប​នេះ​ឈ្មោះ​ លី​ម​ ស​ម្ភ​ស្ស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ធ្វើ​ការងារ​កាស៊ីណូ​ផ្នែក​ខាង​ចែក​បៀរ​ ជាង​១​ឆ្នាំ​ហើយ​ មានស្រុក​កំណើត​ ឃំ​ស្អាង​ ស្រក​ស្អាង​ ខេត្តកណ្ដាល​ ។​ ចំណែក​ម្តាយមីង​ ឈ្មោះ​ បាក់​ ចាន់​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ បច្ចុប្ន​ន្ន​រស់នៅ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

​បើ​តាម​ស្ត្រី​ម្នាក់​ជា​ម្ដាយមីង​នារី​រង​គ្រោះ​បាន​និយាយ​រៀបរាប់​នៅ​ក្ន​ង​មន្ទីរពេទ្យ​ថា​ នារី​រង​គ្រោះ​នេះ​ ត្រូវជា​ក្មួយ​របស់​គាត់​ រាល់​ម៉ោង​ចេញពី​ធ្វើការ​ គាត់​ហាម​មិន​ដែល​ឲ្យ​ដើរ​ ជាមួយ​មិត្ត​ភ​កិ្ត​ទេ​ តែ​នាង​មិន​ស្ដាប់​ មិន​តាម​ក៏​ហៅ​មក​ផ្ទះ​បន្ទប់​ជួល​ និយាយ​គ្នា​ មួយ​ម៉ាត់​ ពីរ​ម៉ាត់​ បាន​តមាត់​ គាត់​ទ្រាំ​មិន​បាន​ ក៏​វាយ​បី​,​បួន​ដៃ​ ។​

​នារី​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ក្រោយមក​រូប​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ លុះ​ពេល​គាត់​ត្រឡប់​មក​វិញ​ ស្រាប់តែ​ឃើញ​មិត្ត​ភ​កិ្ត​មក​ហៅ​ក្មួយ​គាត់​ក៏​ដើរទៅ​មើល​ ស្រាប់​ឃើញ​ក្មួយ​ស្រី​របស់​គាត់​ដេក​ក្អួត​ ចង្អោរ​ក៏​សួរ​ នាង​ឆ្លើយ​ថា​ លេបថ្នាំ​ងងុយដេក​អស់​ជា​ច្រើន​គ្រាប់​។​

​ចំណែក​នារី​រង​គ្រោះ​នាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​ដែល​កើតហេតុ​នាង​បាន​ចេញពី​ធ្វើការ​នៅ​ កាស៊ីណូ​ជាមួយ​មិត្ត​ភ​កិ្ត​ ទៅ​ដើរ​លេង​ ។​ រូប​នាង​ថា​ខ្លួន​បាន​ខុស​ពីព្រោះ​ទៅ​ណា​មិន​បាន​ប្រាប់​ម្ដាយមីង​ ។​ ក្រោយមក​ក៏​ត្រឡប់​មក​ផ្ទះ​បន្ទប់​ជួល​ វិញ​ ម្ដាយមីង​ក៏​ហៅ​ហូប​បាយ​ជុំ​គ្នា​ ស្រាប់តែ​មីង​និយាយ​ថា​ ពេល​ចេញពី​ធ្វើការ​ងារ​វិញ​មក​ផ្ទះ​ បើ​ចង់ទៅ​ណា​មក​ណា​ឲ្យ​ដំណឹង​ប្រាប់​មីង​ឲ្យ​ដឹងផង​ ។​ បន្ទាប់​មក​ទៀត​ពេល​នោះ​ ក៏​កើត​ជម្លោះ​ សម្ដី​មីង​និង​ក្មួយ​ ធ្វើ​ឲ្យ​ម្ដាយមីង​ខឹង​ទ្រាំ​មិន​បាន​ជ្រុល​វាយ​ទៅ​លើ​នាង​ត្រូវជា​បួន​ប្រាំ​ដៃ​ ចំ​មុខ​និង​ភ្លៅ​ ហើយ​នាង​តូចចិត្ត​ក៏​រត់​ទៅ​ ទិញ​ថ្នាំ​ងងុយដេក​យក​មក​សំងំ​ លេប​ក្នុង​បន្ទប់​ជួល​តាំងពី​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៧​ រហូត​ដល់​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ៕​ ស​ សា​រ៉េ​ត់​

Pailin-(4)

Pailin

Pailin-(1)

Pailin-(2)

Pailin-(3)


ចែករំលែក៖