ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់​ បាន​ធ្វើ​សកម្ម​ឆក់​ទូរ​ស័​ព្ធ​ពី​នារី​ម្នាក់​មិន​បាន​សម្រេច​ ហើយ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ ម៉ូតូ​បាក់​កាំ​ទុក​ម៉ូតូ​ចោល​រត់​បាត់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ធ​ពី​នារី​ម្នាក់​ មិន​បាន​សម្រេច​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ តែ​ចៃដន្យ​ជិះ​ធ្លាក់​ជង្ហុក​បណ្តាល​ឱ្យ​ ម៉ូតូ​ជនសង្ស័យ​បាក់​កាំ​ខាងក្រោយ​ ធ្វើ​ឱ្យទៅ​មុខ​លែង​រួច​ ហើយ​ទុក​ម៉ូតូ​ចោល​រត់គេច​ខ្លួន​បាត់​ ស្រមោល​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​បន្ទាយ​៩៩​ តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤​ ស្តិ​ត​ក្នុង​សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ បាន​ជិះ​១​គ្រឿង​ម៉ាក​ស្គូ​ប​ពី​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក់​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BN​ 9527​ ធ្វើ​ដំណើរ​ស្រប​ ទិស​គ្នា​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័​ព្ធ​ពី​នារី​ម្នាក់​តែ​មិន​បាន​សម្រេច​ ក៏​ត្រូវ​នារី​រង​គ្រោះ​ ស្រែក​ឆោ​រ​ឡោ​ឡើង​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ជិះ​ម៉ូតូ​ដេញ​ តាម​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ក៏​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​បណ្តាល​ឱ្យ​បាក់​កាំ​ទៅ​មុខ​លែង​រួច​ ។​ សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​មក​ជនសង្ស័យ​បាន​ទុក​ម៉ូតូ​ចោរ​ហើយ​រត់គេច​ខ្លួន​បាត់​ ស្រមោល​ដោយ​បន្សល់​ទុក​ម៉ូតូ​នៅ​ក្បែរ​បង​បន្ទាយ​៩៩​ ។​

​ ក្រោយ​ពេល​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​និង​បាន​យក​ម៉ូតូ​ជនសង្ស័យ​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាកា​កងរាជអាវុធហត្ថ​ដើម្បី​ស្វែងរក​ជនសង្ស័យ​យក​មក​ដាក់ទោស​តាម​ច្បាប់​ ។​

​គួរ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ដោយសារ​តែ​ជនសង្ស័យ​ឆក់​ទូរ​ស័​ព្ធ​ខ្លួន​មិន​បាន​ សម្រេច​ក៏​មិន​ បាន​ដាក់​ពាក្យបណ្តឹង​ហើយ​ជិះ​ម៉ូតូ​ទៅ​បាត់​ ៕​

សុខា​ សែន​ជ័យ​

Sokha-006-(4)

Sokha-006

Sokha-006-(1)

Sokha-006-(2)

Sokha-006-(3)


ចែករំលែក៖