ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​កោះ​ញែក​រង​ការ​ចោទប្រកាន់​យក​ដី​មន្ត្រី​ចូល​និវត្តន៍​លក់​

ចែករំលែក៖

​ខេត្ត​ណ្ឌ​ល​គិរី​ ៖​ ដី​សម្រាប់​សាងសង់​លំនៅ​ឋាន​របស់​ អតីត​ជា​មន្ត្រី​នគរបាល​ចូល​និ​វឌ្ឍន៍​ មាន​បណ្តោយ​១០០​ម៉ែត្រ​និង​ទទឹង​៤៨​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​អ​ន្ត្រេះ​ ឃុំ​អរ​បួន​ ស្រុក​កោះ​ ញែក​មួយ​កន្លែង​ គេ​រាយ​ការ​ណ៏​ថា​ត្រូវ​បាន​លោក​ប្រធាន​ការិយាល័យ​សូ​រិ​យោ​ដី​ស្រុក​កោះ​ញែក​ រំលោភ​យក​ទៅ​លក់​អោយ​ខាង​ក្រុមហ៊ុន​ ។​

​លោក​យ៉ា​ត​ សា​រឿ​ន​ ហៅ​ចក់​ អាយុ​៥៥​ឆ្នាំ​ មន្ត្រី​នគរបាល​ចូល​និវត្តន៍​ ដែល​អះអាង​ជា​ជន​រង​គ្រោះ​មា្ច​ស់​ដី​អោយ​ដឹង​ថា​ ដី​របស់​គាត់​នោះ​ មាន​លិខិត​កាន់កាប់​តាំងពី​ឆ្នាំ​២០០៨-២០០៩​មក​ម្ល៉េះ​ ដោយ​មានការ​ទទួលស្គាល​ពី​ថ្នាក់​ភូមិ​ឃុំ​ សំរាប់​ទុក​ចែក​អោយ​កូនៗ​សង់ផ្ទះ​សំបែង​ ។​ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​អំឡុង​មុន​ បុណ្យចូលឆ្នាំ​ ចន្លោះ​ថ្ងៃ​ទី​១០​និង​១៣​ខែមេសា​ឆ្នាំ​២០១៥​ ស្រាប់តែ​មានឈ្មោះ​ស្រ៊ុ​ន​ វណ្ណ​នី​ប្រធាន​ការិយាល័យ​សូ​រិ​យោ​ដី​ស្រុក​កោះ​ញែក​ បាន​រំលោភ​យក​ដី​របស់​គាត់​នោះ​ទៅ​លក់​អោយ​ក្រុមហ៊ុន​បរទេស​។​ សព្វថ្ងៃ​ក្រុមហ៊ុន​នោះ​កំពុង​រៀបចំ​សាងសង់​សំណង់​ការិយាល័យ​របស់​ខ្លួន​ ដោយ​ខាង​ភាគី​ក្រុមហ៊ុន​សំអាង​ថា​ ដី​នោះ​គេ​ទិញ​ពី​ឈ្មោះ​ស្រ៊ុ​ន​ វណ្ណ​នី​ ។​

ជន​រង​គ្រោះជា​មា្ច​ស់​ដី​អោយ​ដឹង​ដែរ​ថា​ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ រូប​គាត់​និង​ឈ្មោះ​ស្រ៊ុ​ន​ វណ្ណ​នី​ជា​ប្រធាន​ការិយាល័យ​សូ​រិ​យោ​ដី​ និង​ជា​អ្នក​ដែល​រំលោភ​យក​ដី​របស់​គាត់​លក់​នោះ​បាន​សន្យា​ថា​ ចាំ​ មក​ដោះស្រាយ​ជាមួយ​រូប​លោក​ជា​ភាគី​ម្ចាស់​ដី​ តែ​មក​ទល់​និង​ថ្ងៃនេះ​គឺ​គាត់​ចាំ​បាត់ៗ​រហូត​។​

​លោក​ហាន​ សុ​ខន​ មេឃុំ​អរ​បួន​លើ​ បានអោយ​ដឹង​ថា​ ឈ្មោះ​ស្រ៊ុ​ន​ វណ្ណ​នី​ ប្រធាន​ការិយាល័យ​សូ​រិ​យោ​ដី​ស្រុក​កោះ​ញែក​នោះ​ ពិតជា​បាន​រំលោភ​យក​ដី​របស់​ឈ្មោះ​យ៉ា​ត​ សា​រឿ​ន​ (​ហៅ​ចក់​)​ប្រាកដ​មែន​ ។​ លោក​មេឃុំ​បាន​អះអាង​ថា​ លោក​ស្រ៊ុ​ន​ វណ្ណ​នី​ទិញ​ពី​ប្រជាជន​ចំនួន​៤​គ្រួសារ​ ក្នុង​១​គ្រួសារៗ​ចំនួន​ក្ប​ល​ដី​៥០​ម៉ែត្រ​ មាន​១​ឈ្មោះ​បន​ ហាម​ ២​ឈ្មោះ​ យែ​ម​ បឿន​ ៣​ឈ្មោះ​ហឿ​ន​ ហាន​ និង​ទី​៤​ឈ្មោះ​យ៉ា​ត​ សា​រឿ​ន​ ហៅ​ចក់​ ចំនួន​ក្បាលដី​១០០​ម៉ែត្រ​បន្ថែម​ទៀត​ ។​

​លោក​យ៉ា​ត​ សា​រឿ​ន​(​ហៅ​ចក់​)​ជន​រង​គ្រោះជា​ម្ចាស់​ដី​ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ ព្រមទាំង​ថ្នាក់​ដឹង​នាំ​ខាងលើ​ មេត្តា​ជួយ​រក​យុ​ត្តិ​ធ៌​ម​ និង​ជួយ​ដោះស្រាយ​ជូន​ដល់​ពួក​គាត់​ផង​។​

​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​នោះ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ បំភ្លឺ​ពី​លោក​ស្រ៊ុ​ន​ វណ្ណ​នី​ ប្រធាន​ការិយាល័យ​សូ​រិ​យោ​ដី​ស្រុក​ញែក​នោះ​បាន​ទេ​ ៕ ​ហេង​ សូ​រិ​យា​

Mondul


ចែករំលែក៖