ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចុះ​សួរសុខទុក្ខ​ព្រមទាំង​យក​អំណោយ​អាវ​ភ្លៀង​ជួន​ដល់​កងទ័ព​ខេត្តរតនគិរី​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចំរុះ​ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ ជើង​គោក​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ បាន​នាំ​យក​អាវ​ភ្លៀង​ចំនួន​៧៩៧​អាវ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ទៅ​ផ្តល់​ជូន​ដល់​កងទ័ព​និង​កង​នគរបាល​ការពារ​ព្រំដែន​ ដែល​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជាការ​សឹង​រង​ខេត្តរតនគិរី​ ដោយ​មានការ​ចូលរួម​ពី​លោក​ លី​ ធុ​ច​ លោក​ ថង​ សា​វុន​ អភិបាលខេត្ត​ ព្រមទាំង​មេបញ្ជាការ​ មេបញ្ជាការ​រង​ ស្នងការ​ ស្នងការ​រង​ ខេត្តរតនគិរី​ រួម​នឹង​នាយ​ទា​ហ៊ាន​ជា​ច្រើន​ទៀត​ផង​។​

​ក្នុង​មតិ​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ត្រី​ ខាំ​ ស៊ុ​ក​ មេបញ្ជាការ​សឹង​រង​ខេត្ត​ក្នុង​នាម​កងទ័ព​ និង​នគរបាល​វរៈ​ ការពារ​ព្រំដែន​បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ​និង​ដឹងគុណ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ យក​អំណោយ​ដ៏​ថ្លៃថ្លា​មក​ផ្តល់​ជូន​នា​ពេល​នេះ​។​ ពីព្រោះ​រដូវភ្លៀង​ធ្លាក់​បាន​ឈាន​ចូល​មក​ដល់​ហើយ​ អាវ​ភ្លៀង​គឺជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​សម្រាប​នាយ​ទា​ហ៊ាន​ នាយ​ទា​ហ៊ាន​រង​ និង​ពល​ទា​ហ៊ាន​ក៏​ដូច​ជា​នាយ​នគរបាល​ នាយ​រង​នគរបាល​ទាំងអស់​ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​នៅ​តំបន់​ព្រំដែន​បាន​ពាក​សម្រាប់​ការពារ​ ទឹកភ្លៀង​ក្នុង​ពេល​បំពេញការងារ​ ។​

​ ​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្នុង​នាម​សម្តេច​តេ​ជោ​ និង​ សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ជូន​ដល់​កងកម្លាំង​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ ព្រមទាំង​ក្រើនរំលឹក​ឲ្យ​កម្លាំង​ត្រូវ​ប្រុង​ប្រ័យ​ត្ន​ការពារ​សុខភាព​ឲ្យ​បាន​ល្អ​នៅ​ពេល​រដូវភ្លៀង​ធ្លាក់​ឈាន​ចូល​មក​ដល់​។​ អំណោយ​ដែល​ទទួល​មាន​ចំនួន​៧៩៧​ អាវ​ភ្លៀង​យក​ទៅ​ចែក​ជួន​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្តរតនគិរី​ចំនួន​៣៣២​អាវ​ កងរាជអាវុធហត្ថ​រតនគិរី​ចំនួន​១៥៧​អាវ​ នគរបាល​វរៈ​សេនា​តូច​ការពារ​ ព្រំដែន​លេខ​៦២៣​ ចំនួន​១៥៨​អាវ​ នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៣​ ចំនួន​១៥០​អាវ​ ឧត្តមសេនីយ៍ឯក​បន្ត​ថា​ ជា​និច្ចការ​ សម្តេច​តេ​ជោ​និង​សម្រេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ តែងតែ​ យកចិត្តទុកដាក់​ គិត​គួរ​តាំ​ពី​ជីវភាព​ ការ​រស់នៅ​របស់​កងទ័ព​ គ្រួសារ​កងទ័ព​គ្រប់ពេលវេលា​ ៕

​អ៊ុ​ច​ សា​វុ​ទ្ធ​

Uch-savuth001-(2)

Uch-savuth001

Uch-savuth001-(1)


ចែករំលែក៖