ភ្នំពេញ ៖ ភ្លៀងលាយឡំនឹងខ្យល់ កន្ដ្រាក់បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង ប៉ើងដំបូល និងដួលរលំ កាលពីម៉ោងជាង៦ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នៅ ក្រុមទី១២ ភូមិព្រែកលៀប សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វា។
យោងតាមរបាយការណ៍របស់សាលា ខណ្ឌជ្រោយចង្វាបានឱ្យដឹងថា ម្ចាស់ផ្ទះ ដែលរងគ្រោះដោយខ្យល់កន្ដ្រាក់រួមមាន ១-ឈ្មោះឡុង ចិន អាយុ៦៣ឆ្នាំ មានកូន ៣នាក់ក្នុងបន្ទុក ខូចខាតរបើកដំបូល ស័ង្កសីអស់ជិត២០សន្លឹក, ២-លោក ចាន់ ឆេន អាយុ៤៧ឆ្នាំមានកូន៣នាក់ក្នុងបន្ទុក របើកដំបូលស័ង្កសីអស់ជិត២០សន្លឹក, ៣-អ៊ុំ សយ ភេទស្រី អាយុ៧៣ឆ្នាំ របើក ដំបូលស័ង្កសីអស់ជាង១០សន្លឹក, ៤-អាយ ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ មានកូន ២នាក់ផ្ទះខូចខាតបាក់រលំដល់ដីមានទំហំ ៣ម៉ែត្រគុណនឹង៣ម៉ែត្រ, ៥-អាយ ស្រីនី អាយុ៣៣ឆ្នាំ។
នៅសង្កាត់ព្រែកតាសេក ភូមិដើមគរ ប៉ើងដំបូល៤ខ្នង ១-ផ្ទះឈ្មោះ ម៉ន ស្រីទូច របើកក្បឿងល្វែង។ ខាងមុខប្រហែល៥០ សន្លឹក, ២-ផ្ទះឈ្មោះ ស៊ុម ជៀវ របើក ដំបូលហ្វីប្រូល្វែងខាងមុខទាំងអស់, ៣- ផ្ទះឈ្មោះ ភៀង គុយ របើកក្បឿងល្វែង ខាងមុខប្រហែល២០០សន្លឹក, ៤-ផ្ទះឈ្មោះ សុខ ណុប របើកហ្វីប្រូស៊ីម៉ងត៍ចំនួន៧ សន្លឹក, ភូមិព្រែករាំងខូចខាត២ខ្នង។ ១-ផ្ទះ ឈ្មោះ តេះ ម៉ាស់ ភេទស្រី នៅក្រុមទី៥ របើកដំដូលក្បឿងជាច្រើនសន្លឹក, ២-ផ្ទះ ឈ្មោះ ពៅ ស៊ីផុន នៅក្រុមទី៥ របើក ដំដូលក្បឿងជាង២០០សន្លឹក នៅភូមិ ព្រែកតាគង់ រលំបង្គោលភ្លើង៣ដើម នៅ សង្កាត់កោះដាច់ កំពង់ដរព្រែកលៀប- កោះដាច់បណ្ដាលឱ្យរលំដើមឈើលើរ៉ឺម៉កម៉ូតូ១គ្រឿង ដែលចតខាងក្រោមខូចខាត បន្ដិចបន្ដួចផ្ទះ២ខ្នងម្ចាស់តែមួយនៅជាប់ កំពង់ដររបើកក្បឿងនិងស័ង្គសីរោងលក់ ដូរ១ត្រូវដើមស្វាយបាក់ពីលើមិនមានការខូចខាតទេ ៕ ជ្រោយពេជ្រ