ព័ត៌មានទាន់ហេតុការណ៍៖

​ក្មេង​ស្ទាវ​២​ក្រុម​ចេញ​ក្លិប​បង្កជម្លោះ​ដេញ​វាយ​គ្នា​សមត្ថកិច្ច​ឃាត់ខ្លួន​៥​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​ ចេញ​ក្លិប​វើ​ល​ដាន់​ (World​ Dance)​ បង្កជម្លោះ​ដេញ​វាយ​គ្នា​សមត្ថកិច្ច​ឃាត់​ ខ្លួន​៥​នាក់​។​

​ហេតុការណ៍​វាយតប់​គ្នា​នេះ​បាន​កើត​ ឡើង​នៅ​មុខ​ក្លិប​ខាងលើ​ឋិត​តាម​បណ្ដោយ​ ផ្លូវ​លេខ​២៧១​ ក្នុង​សង្កាត់​ទឹកល្អក់​៣​ ខណ្ឌ​ ទួល​គោក​ កាលពី​វេលា​ម៉ោង​១​និង​៤០​ នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​។​

​រឿងរ៉ាវ​ខាងលើ​នេះ​សមត្ថកិច្ច​នគរ​ បាល​ចុះ​ធ្វើ​អន្ដរាគមន៍​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ គ្រា​ដំបូង​គេ​ឃើញ​មាន​ ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​មាន​គ្នា​ប្រហែលជា​១០​នាក់​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ ក្លិប​មួយ​កន្លែង​យីហោ​“​វើ​ល​ដាន់​”​។​

​ប្រភព​ខាងលើ​បន្ដ​ថា​ លុះដល់​ពេល​ ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​នោះ​បាន​ចេញ​ មក​វិញ​ប្រហែលជា​ទាស់​ពាក្យ​សម្ដី​គ្នា​ ជា​គ្នា​ខ្លាំង​បង្ក​ឱ្យ​មានការ​ខឹងសម្បា​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ទ្រាំ​មិន​បាន​ក៏​ឈាន​ ដល់​ការ​ប្រើ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង​ទី​បញ្ចប់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៥​នាក់​ ។​

​ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​ធ្វើ​អន្ដរា​ គម​ន៍​បំបែកពួក​គេ​ និង​ឃាត់ខ្លួន​បាន​ ក្រុម​ក្មេង​ស្ទាវ​បាន​៥​នាក់​និង​ម៉ូតូ​មួយ​ គ្រឿង​យក​មក​ប៉ុ​ស្ពិ៍​នគរបាល​ទឹកល្អក់​៣​ ដើម្បី​អប់រំ​និង​ណែនាំ​ ៕ ហេង​ ន​រិ​ន្ទ្រ​

Heng-norin


ចែករំលែក៖