ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ដ​៣​គ្រឿង​បុក​គ្នា​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​មនុស្ស​មិន​រង​របួស​ឬ​បាត់បង់​ជីវិត​ទេ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ដ​ដឹក​ក្រោះ​ម៉ាក​ហ៊ី​ យាន់​ដាយ​១​គ្រឿង​បាន​បើក​បុក​រថយន្ដ​ ម៉ាក​ព្រូស​ពីក្រោយ​ហើយ​ជ្រុល​បុក​រថយន្ដ​កុងតឺន័​របស់​ក្រុម​តេ​ង​ឡាយ​មួយ​គ្រឿង​ ទៀត​បណ្ដាល​ឱ្យ​ខូចខាត​ទាំង​៣​គ្រឿង​តែ​ សំណាងល្អ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​ ៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាង​ លិច​រង្វង់​មូល​ចោម​ចៅ​៥០​ម៉ែត្រ​ តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ឋិត​ក្នុង​សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​រថយន្ដ​ម៉ាក​ព្រូស​ពណ៌​ត្រី​ឆ្លូញ​ពាក់​ ស្លាក​លេខ​ ភ្នំពេញ​១AC-៦២២៦​ បើក​ បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​ លិចទៅ​កើត​។​ ខណៈ​មក​ដល់​ចំណុច​កើត​ ហេតុ​ក៏​ត្រូវ​រថយន្ដ​ដឹក​ក្រោះ​ម៉ាក​ហ៊ី​ យាន់​ដាយ​មួយ​គ្រឿង​ពណ៌​ក្រហម​ ពាក់់​ ស្លាក​លេខ​ ព្រះ​សីហ​នុ​៣A-២៣៧២​ ធ្វើ​ ដំណើរ​មក​ពីក្រោយ​ស្រប​ទិស​គ្នា​ រួច​បាន​ ជ្រុល​បុក​ពេញទំហឹង​រង​ការ​ខូ​ខាត​។​

​បន្ទាប់​មក​ហើយ​រថយន្ដ​បង្ក​នៅ​មិន​ ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​កុងតឺន័រ​របស់​ក្រុមហ៊ុន​តេ​ង​ឡាយ​ ពណ៌​ខៀវ​ ពាក់់​ស្លាក់​លេខ​ ភ្នំពេញ​៣A-២៩៤២​ មួយ​គ្រឿង​ទៀត​ ខណៈ​រថយន្ដ​នេះ​ធ្វើ​ដំណើរ​ បញ្ច្រាសទិស​គ្នា​បណ្ដាល​ឱ្យ​កៀប​ជាប់​គ្នា​ទៅ​មុខ​លែង​រួច​។​

​សាក្សី​ដដែល​បាន​បន្ដ​ថា​ បន្ទាប់​ពី​ កើតហេតុ​ម្ចាស់​រថយន្ដ​បង្ក​បាន​ចុះ​ពីលើ​ រថយន្ដ​ហើយ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ រថយន្ដ​នៅ​កន្លែង​កើតហេតុ​។​
​ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​ខាងលើ​នេះ​មិន​បង្ក​ឱ្យ​រង​របួស​ដល់​មនុស្ស​នោះ​ទេ​ តែ​ធ្វើ​ឱ្យ​ស្ទេះ​ច​រា​ ចរណ៍​រាប់​ម៉ោង​ ។​ ក្រោយ​ពេល​កើត​ ហេតុ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ ចុះ​មក​ដល់​ចំណុច​កើតហេតុ​វាស់វែង​ យក​រថយន្ដ​ទាំង​៣​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕ ​ សុខា​ សែន​ជ័យ​

Sokha-007-(5)

Sokha-007

Sokha-007-(2)

Sokha-007-(3)


ចែករំលែក៖