ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ដ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កា​ពី​តូ​ល​វី​អាយ​ភី​បុក​ម៉ូតូ​របួស​មនុស្ស​ធ្ងន់​ស្រាល​២​នាក់​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ ហេតុការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ ដោយ​រថយន្ដ​ទេសចរណ៍​ ក្រុមហ៊ុន​កា​ពី​តូ​ល​វី​ អាយ​ភី​បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ ខណៈ​ កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឱ្យ​ រង​របួសធ្ងន់​ស្រាល​២​នាក់​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ដ​បុក​ម៉ូតូ​បណ្ដាល​ឱ្យ​មាន​អ្នក​របួសធ្ងន់​ស្រាល​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ ថ្ងៃ​ទី​ ៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ទល់​ មុខ​ចំណតរថយន្ដ​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​ ស្ថិត​ ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ ក្រុង​ពោធិ៍សាត់​បាន​ប្រាប់​ថា​ ជន​រង​ របួស​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​1A-9923​ ត្រូវ​គេ​ស្គាល់​ ទី​១-​ឈ្មោះ​ ទូច​ ឆឹ​ល​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ របួសស្រាល​ និង​អ្នក​រួម​ដំណើរ​ត្រូវជា​ ប្រពន្ធ​ ឈ្មោះ​ ហួយ​ ច​ន្ធី​ អាយុ​៤៧​ឆ្នាំ​ អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​

​ ប្រភព​បន្ដ​ថា​ ភាគី​រថយន្ដ​ម៉ាក​ តូ​យ៉ូ​តា​ (HIACE)​ ពណ៌​ទឹកប្រាក់​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2AE-0614​ របស់​ ក្រុមហ៊ុន​ (​កា​ពី​តូ​ល​វី​អាយ​ភី​)​ បើកបរ​ ដោយ​ឈ្មោះ​ យ​ន​ វិ​រៈ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពេ​ជ្ជី​រត្ន​ន៍​ ឃុំ​ ចាម​ ស្រុក​កំពង់ត្របែក​ ខេត្ដព្រៃវែង​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ មុន​ពេល​កើត​ ហេតុ​ គេ​បានឃើញ​ភាគី​ខាង​ម៉ូតូ​គេ​ ឃើញ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​។​ លុះ​ មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ខាងលើ​ បាន​បាន​បើក​កៀរ​កង់​មួយ​គ្រឿង​ធ្វើ​ឱ្យ​ ម៉ូតូ​ដួល​។​ ស្របគ្នា​នោះ​រថយន្ដ​បើក​ស្រប​ ទិស​គ្នា​មក​ដល់​ក៏​បុក​ម៉ូតូ​ដែល​ដួល​នោះ​ បណ្ដាល​ឱ្យ​របួស​អ្នក​ជិះ​តែ​ម្ដង​។​ ប៉ុន្ដែ​អ្នក​ ខ្លះ​និយាយ​ថា​ ម៉ូតូ​បាន​ដួល​ទៅ​ប៉ះ​រថយន្ដ​ ខណៈ​កន្លែង​នោះ​កំពុង​ចង្អៀត​។​ ក្រោយ​ កើតហេតុ​វត្ថុ​តាង​ម៉ូតូ​និង​រថយន្ដ​ត្រូវ​ បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​រង់ចាំ​ ដោះស្រាយ​គ្នា​ជា​ក្រោយ​។​

ចំណែក​អ្នក​រង​ របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ៕ ​ ប៉ឹម​ ពិន​

Pempin005-(2)

Pempin005-(1)

Pempin005


ចែករំលែក៖