ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​ត់​ដំបង​ឃាត់​​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ជួញដូរ​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ កម្លាំង​កង​រាជ​ អាវុធហត្ថ​ក្រុង​-​ខេត្ដបាត់ដំបង​បាន​ឃាត់​ ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​នៅ​វេលា​ ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​ ជាក់ស្ដែង​នៅ​ចំណុច​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ ក្រុម​ទី​៤​ ភូមិ​រំចេក​១​ សង្កាត​រតនៈ​ ក្រុង​បាត់ដំបង​ ។​

​មន្ដ្រី​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ក្រុម​ទី​៤​ ភូមិ​ រំចេក​១​ សង្កាត​រតនៈ​ ក្រុង​បាត់ដំបង​ មាន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​បាន​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​កម្លាំង​ អាវុធហត្ថ​បង្ក្រាប​និង​ចាប់ខ្លួន​ព្រមទាំង​ រឹបអូស​បាន​ម៉ា​ទឹកកក​ចំនួន​៣​ថង់​តូច​ ស្មើនឹង​ទម្ងន់​១,៤១​ក្រាម​នាំ​យក​មក​សាក​ សួរ​ ។​

​ជនសង្ស័យ​ទាំង​៥​នាក់​ មាន​ទី​១-​ឈ្មោះ​ ម៉ាង​ ប៊ុ​ន​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ព្រែក​ខ្ពប​ ស្រុក​ឯក​ភ្នំ​ ទី​២-​ឈ្មោះ​ ជិន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង​ ឃុំ​ ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ទី​៣-​ឈ្មោះ​ សុខ​ យ៉ា​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ ជ្រៃក្រឹម​ ឃុំ​ផ្ទះ​រុង​ ស្រុក​ក្រវាញ​ ខេត្ដ​ ពោធិ៍សាត់​ ទី​៤-​ឈ្មោះ​ យឿ​ង​ សា​វ័​ន្ដ​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ក្ដុង​ ដូនទាវ​ ក្រុង​បាត់ដំបង​ និង​ទី​៥-​ឈ្មោះ​ ជុំ​ ម៉ី​ម៉ី​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ទីលំនៅ​មិន​ ពិតប្រាកដ​។​

​បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​ទាំង​៥​ នាក់​បាន​ឆ្លើយ​ថា​ ពួក​គេ​ពិតជា​រកស៊ី​ ជួញដូរ​ថ្នាំ​ញៀន​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​ សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

សហការី​

Sahakarey


ចែករំលែក៖