ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រី​កាន់​កាំបិត​ភ្ជាប់​ជាមួយ​លិង្គ​ដាច់​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ប្រាប់​ថា​ជា​រឿង​មិន​ពិត​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ប៉ុន្មាន​ថ្មីៗ​នេះ​ នៅ​ក្នុង​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ ឃើញ​រូប​ស្ដ្រី​វ័យ​កណ្ដាល​ម្នាក់់​កាន់​កាំបិត​ និង​រូប​លិង្គ​ដែល​ដាច់​ ។​ រូបភាព​៣​សន្លឹក​ នៅ​ក្នុង​បណ្ដាញ​សង្គម​ ទាក់ទាញ​ការ​ចាប់អារម្មណ៍​ ពី​បណ្ដា​អ្នក​ដែល​ចូល​ចិត្ដ​លេងហ្វេ​ស​ប៊ុ​ក​ ។​

​ប៉ុន្ដែ​ឥឡូវនេះ​ ស្ដ្រី​ម្ចាស់​រូបភាព​ដែល​ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ “​រំដួល​ប៉ោយ​ ប៉ែ​ត​”​ បាន​ចេញ​មក​បញ្ជាក់​ថា​ ខ្លួន​ពុំ​ បាន​ប្រព្រឹត្ដ​នូវ​ទ​ង្វើ​ដូចដែល​ឃើញ​ក្នុង​ រូបភាព​នោះ​ទេ​ ។​ ប៉ុន្ដែ​ “​ឱ្យ​ខ្ញុំ​សុំ​ទោស​ ផង​វា​មិនមែន​ជា​ការ​ពិត​ទេ​ ខ្ញុំ​គ្រាន់តែ​ ចង់​ប្រាប់​និង​ផ្ដល់​មេរៀន​តូច​១​ឱ្យ​ប្ដី​មួយ​ចំនួន​បើ​ក្បត់​ហើយ​កុំ​បង្ហោះ​រូប​មក​ឱ្យ​ មើល​ក្រែង​ចិត្ដ​ធ្វើ​មិន​បាន​អាច​…”​។​

​គេ​មិនដឹង​ថា​រំដួល​ប៉ោយ​ប៉ែ​ត​មាន​ អាសយដ្ឋាន​ពិតប្រាកដ​នៅ​ទីណា​នោះ​ទេ​។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​រូបភាព​ដែល​បាន​ បង្ហោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ នេះ​ពិតជា​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជា​ ខ្លាំង​ពី​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ ។​ យ៉ាង​ ណា​ក៏​ដោយ​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ ច្រឡំ​ថា​វា​ជា​រឿង​ពិត​ដែល​កើត​មាននៅ​ ក្នុង​កម្ពុជា​បច្ចុប្បន្ន​ ។​

​រូបភាព​ដែល​ “​រំដួល​ប៉ោយ​ប៉ែ​ត​”​ បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ខ្លួន​កាន់​កាំបិត​ នោះ​គឺជា​ហេតុការណ៍​ដែល​បាន​កើតឡើង​ ពិតប្រាកដ​មែន​កាលពី​ឆ្នាំ​២០០២​នៅ​ ទីក្រុង​ Juiz​ De​ Fora​ ប្រទេស​ប្រេ​ស៊ី​ល​ ៕ ហេង​ សូ​រិ​យា​

Hen-norin002


ចែករំលែក៖