ព័ត៌មានទាន់ហេតុការណ៍៖

ហៅម៉ូតូឌុ​ប​ទៅ​យក​សម្ភារ​នៅផ្ទះ​ដល់​កន្លែង​ស្ងាត់​រឹត​ក​ប្លន់​យក​ទ្រព្យសម្បត្តិ​ តែ​សមត្ថកិច្ច​ក្របួច​ជាប់​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ បុរស​ម្នាក់​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​បាន​ជនសង្ស័យ​ បោក​ឲ្យ​ឌុ​ប​ទៅ​យក​សម្ភារ​ហើយ​បាន​រឹត​ក​ ដោយ​ខ្សែ​អង្រឹង​ ប្លន់​យក​លុយ​អស់​៦០​ម៉ឺន​រៀល​។​ ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​លោក​ ផ​ន​ ទុំ​ នាយ​ប៉ុស្តិ៍​ឡា​បាន​សៀ​កបាន​បញ្ជាក់​ថា​ ជនសង្ស័យ​បាន​ហៅ​ម៉ូតូឌុប​ខ្លួន​ទៅ​យក​សម្ភារ​ របស់​ខ្លួន​នៅ​ឯ​ផ្ទះ​ លុះដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​ ក៏​បាន​ធ្វើ​សកម្មភាព​យក​ខ្សែ​អង្រឹង​រឹត​ក​ជន​រង​ គ្រោះ​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​សន្លប់​ឈឹង​ បន្ទាប់​មក​ក៏​យក​ទ្រព្យសម្បត្តិ​សម្ភារ​អស់​ចំនួន​៦០​ម៉ឺន​ រៀល​ និង​ទូរស័ព្ទ​១​គ្រឿង​ ហើយ​ក៏​រត់គេច​ខ្លួន​បាត់​។​ លុះដល់​ជន​រង​គ្រោះ​បានដឹង​ខ្លួន​ក៏​រាយការណ៍​ប្រាប់​ សមត្ថកិច្ច​ ហើយ​សមត្ថកិច្ច​ក៏​ចាត់វិធានការ​ចុះ​អន្តរាគមន៍​ចាប់​បាន​ជនសង្ស័យ​នៅ​ចុង​ព្រ​លាន​យន្តហោះ​ភ្លាមៗ​ផង​ដែរ​។​
​លោក​ក៏​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ថោ​ង​ មាន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ទំពួន​ មុខរបរ​រត់​ម៉ូតូ​ ឌុ​ប​ មាន​ទីលំនៅ​ភូមិ​ផ្អរ​ ឃុំ​លុង​ឃុ​ង​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​។​ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ ពេជ្រ​ សីហា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​មិន​ពិតប្រាកដ​ ហើយ​ក៏​ជា​មុខសញ្ញា​ចាស់​ទើប​ចេញ​ ពី​ពន្ធនាគារ​ថ្មីៗ​ផង​ដែរ​ ។​

​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

Uch-savuth002-(4)

Uch-savuth002-(3)

Uch-savuth002-(2)

Uch-savuth002-(1)

Uch-savuth002


ចែករំលែក៖