ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ បុក​រថយន្ដ​តាក់ស៊ី​ កំពុង​ឆ្លងផ្លូវ​រង​របួសធ្ងន់​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យុវជន​៣​នាក់​ បាន​រង​របួសធ្ងន់​ ដោយសារ​ពួក​គេ​ស្រវឹងស្រា​ ហើយ​បើក​ម៉ូតូ​ក្នុង​ល្បឿន​ លឿន​ជ្រុល​បុក​ រថយន្ដ​តាក់ស៊ី​១​គ្រឿង​ ដែល​កំពុង​ឆ្លង​ពេញទំហឹង​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ ចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ សហព័ន្ធ​រុ​ស្សី​ ទល់មុខ​នឹង​ អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​មាន​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Y-4245​ បាន​បើក​ចេញពី​ផ្លូវ​វត្ត​តាំង​ ក្រសាំង​ និង​បាន​ឆ្លងផ្លូវ​បំណង​ចូល​ទៅ​យក​ភ្ញៀវ​នៅ​ក្នុង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ខណៈ​ឆ្លង​ ជិត​ផុត​ទៅ​ហើយ​នោះ​ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ សេរី​ឆ្នាំ​២០១៣​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ក្រចេះ​ 1B-1426​ ជិះ​ឌុ​ប​គ្នា​៣​នាក់​ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​លិចទៅ​កើត​ ទាំង​ក្នុង​ស្ថានភាព​ ស្រវឹងស្រា​ផង​នោះ​ បាន​ជ្រុល​បុក​ចំ​ក្បាល​រថយន្ត​ពេញទំហឹង​បណ្តាល​ឱ្យ​យុវជន​ទាំង​៣​នាក់​ដួល​ បោក​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើ​ទាំងស្រុង​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​បន្ត​ ៕​ សុខា​ សែន​ជ័យ​

Sokha001-(3)

Sokha001

Sokha001-(1)

Sokha001-(2)


ចែករំលែក៖