ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា សន្និសីទពិភពលោកស្តីពីទេសចរណ៍និងវប្បធម៌ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី ៤ដល់ថ្ងៃទី ៥ ខែកុម្ភៈ នៅខេត្តសៀមរាបអង្គរនាពេលនេះមានគណៈប្រតិភូជាន់ខ្ពស់ចំនួន៩៩ប្រទេស ភ្ញៀវអន្តរជាតិចំនួន ៦៤០នាក់។ ដោយឡែកនៅក្នុងនោះប្រតិភូដែលជារដ្ឋមន្ត្រីបានចូរួមមានចំនួន៤១រូបមកពី៣៨ប្រទេស ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានក្រុមអ្នកសារព័ត៌មានក្នុងឱកាសស្វាគមន៍ទទួលអគ្គលេខាធិការ អង្គការសហប្រជាជាតិនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅព្រលានយន្តហោះ អន្តរជាតិ ខេត្តសៀមរាប នារសៀលថ្ងៃទី ៣ ខែកុម្ភៈ នេះថា អត្ថន័យសំខាន់នៃអង្គសន្និសិទ្ធនេះអាចនិយាយបានថា អង្គការ UNWTO និងអង្គការយូណេស្កូ (UNESCO)គេបានសហការនិងពិភាក្សាគ្នាយូរហើយ រវាងទេសចរណ៍ និងវប្បធម៌ ធ្វើឲ្យភ្ញៀវទេសចរណ៍នៅពិភពលោកចេះតែកើនឡើងជាង ១.០០០លាននាក់ នៅលើពិភពលោកនោះនឹងធ្វើឲ្យកិច្ចសហការទេសចរណ៍ និង វប្បធម៌ កាន់តែចាំបាច់ឡើងៗ។
ដូច្នេះគេត្រូវតែមានការជួបជុំគ្នាមួយរវាងរដ្ឋមន្ត្រីទេសចរណ៍ និង វប្បធម៌ ដើម្បពិភាក្សាគ្នាស្វែងរកឱកាសនិងបញ្ហាប្រឈមសរាប់រៀបចំជាដៃគូរ ថ្មីរវាងវិស័យទាំងពីរនេះ ធ្វើឲ្យវិស័យទេសចរណ៍នេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ វប្បធម៌ ប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ត្រីបន្តថា វិស័យទេសចរណ៍កាលណាគ្រប់គ្រងដោយនិរន្តរភាពគឺវាអាចជួយដល់ សេដ្ឋកិច្ចសង្គម ពិសេសបានជួយអភិរក្សដល់វិស័យវប្បធម៌នេះ។ វប្បធម៌គឺជាផលិតផលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ។ នៅកម្ពុជាមាន៦០ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិចូលចិត្តវិស័យវប្បធម៌ និងបិតិកភណ។ លើសកលលោកភ្ញៀវចូលចិត្តប្រមាណ៤០ភាគរយ។
លោក ថោង ខុន បញ្ជាក់ទៀតថា ឆ្នាំ២០១៤ កម្ពុជាទទួលភ្ញៀវអន្តរជាតិបាន ៤,៥លាននាក់ និងចំណូលបាន ៣.០០០លានដុល្លារ ។ ក្រៅពីគេចូលរួមក្នុងអង្គសន្និសីទរួចភ្ញៀវទាំងអស់នេះ គេនឹងចុះបំពេញទស្សនកិច្ចមួយ ទស្សនានៅរមនយដ្ឋានវប្ពធម៌ ក្នុងគៅលដៅធំៗដូចជាប្រសាទព្រះវិហារ បឹងទន្លេសាប សហគមន៍ទេសចរណ៍សំខាន់ៗ នងកន្លែងវប្បធម៌ផ្សេងជាច្រើនទៀត។ បើកកម្ពុជាជាម្ចាស់ផ្ទះ ដូច្នេះកម្ពុជាជាគំរូដ៏ល្អមួយក្នុងការគ្រប់គ្រងបិតិកភ័ណ្ឌ វប្បធម៌ដើម្បបំរើឲ្យភ្ញៀវទេសចរណ៍។
ដោយសារការគ្រប់គ្រាងល្អនេះហើយទើបធ្វើឲ្យភ្ញៀវកើនឡើងជាង រៀងរាល់ឆ្នាំ បានមកមើលជាក់ស្តែងហើយគេនឹងឃើញពីគំរូដ៏ល្អនេះ យកទៅផ្សព្វផ្សាយបន្តនៅលើពិភពលោក។ ហើយគេក៏យកបទពិសោធន៍គំរូល្អៗពីកន្លែងផ្សេងៗ មកផ្សព្វផ្សាយនៅក្នុង សន្និសីទនេះផងដែរ។ លោក ថោង ខុន រំពឹងថា ក្រោយពេលសន្និសីទ ទេសចរណ៍និងវប្បធម៌នេះ កម្ពុជាភ្ញៀវទេសចរ នឹង មានការកើនឡើងមួយកម្រិតទៀត ។ ទន្ទឹមនេះការគ្រប់គ្រង អភិវឌ្ឍន៍វិស័យទេសចរណ៍ និង មាននិរន្តរភាព និង គុណភាពខ្ពស់៕