ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ជនសង្ស័យ​គាស់​ផ្ទះ​២​នាក់​ក្នុង​ចំណោម​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នគរបាល​ប៉ុស្ដិ៍​ឫស្សី​កែវ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ក្នុង​ ចំណោម​គូកន​៣​នាក់​បន្ទាប់​ពី​ពួក​គេ​ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ចូល​លួច​យក​ទ្រព្យសម្បត្ដិ​ ។​

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវ​ បេតុង​ ក្រុម​ទី​៧​ ភូមិ​ឃ្លាំង​សាំង​ សង្កាត់​-​ ខណ្ឌឫស្សីកែវ​ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​នោះ​ ទី​១-​ឈ្មោះ​ ម៉​ម​ វី​រូត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ លេខ​៣០៥​ ក្រុម​ទី​៥​ ភូមិ​ឃ្លាំង​សាំង​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ និង​ទី​២-​ឈ្មោះ​ សៀវ​ សៀង​ហៃ​ ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ក្រុម​ទី​៧​ ភូមិ​ឃ្លាំង​សាំង​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ និង​ម្នាក់​ទៀត​ ដែល​គេចខ្លួន​រួច​ឈ្មោះ​ យួន​ ភេទ​ប្រុស​ ។​ ចំណែក​ជន​រង​គ្រោះជា​ ម្ចាស់ផ្ទះ​ឈ្មោះ​ ហ៊ុន​ សារី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ស្នាក់​ នៅផ្ទះ​ជួល​ខាងលើ​មានមុខរ​បរជា​អ្នក​ រត់​រ៉ឺ​ម៉ក​ម៉ូតូ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ក្នុង​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាង​ លើ​នេះ​បាន​ដកហូត​វត្ថុ​តាង​ដែក​សរសៃ​ រាង​កោង​១​ដើម​ ។​

​តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​ជន​រង​គ្រោះ​ បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​ បាន​ចេញ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ ដោយ​បាន​ចាក់​ សោ​ទ្វារ​បន្ទប់​ត្រឹមត្រូវ​ ហើយ​ពេល​ ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​បន្ទប់​ ចំហ​ទ្វារ​ និង​មាន​ស្នាម​គាស់​ទម្លុះទម្លាយ​ ដាច់​ស្រយូវ​ទ្វារ​ហើយ​ពិនិត្យ​មើល​ក្នុង​ បន្ទប់​មាន​ភាព​រញ៉េរញ៉ៃ​ និង​រប៉ាត់រប៉ាយ​ សម្ភារ​ជា​ច្រើន​ ។​ ពេល​ឃើញ​ដូច្នេះ​ក៏​ បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ប្រាប់​ពី​ព័ត៌មាន​ដែល​ជនសង្ស័យ​ធ្វើ​ សកម្មភាព​គាស់​ផ្ទះ​របស់​គាត់​ ។​ បន្ទាប់​ ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ នគរបាល​ប៉ុស្ដិ៍​ក៏​បាន​ចុះ​ល្បាត​និង​ពិនិត្យ​ កន្លែង​កើតហេតុ​ដោយ​ស្រាវជ្រាវ​កំណត់​ បាន​មុខសញ្ញា​ជនសង្ស័យ​រហូត​ឈាន​ ដល់​ការ​ឃាត់ខ្លួន​បាន​២​នាក់​នាំ​យក​មក​ កាន់​ស្នាក់​ការ​ប៉ុស្ដិ៍​សួរនាំ​រួច​បញ្ជូន​ទៅ​ កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕ អា​រុណ​រះ​

Chan003


ចែករំលែក៖