ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ធ្វើ​សន្និសីទ​ពិភពលោក​ស្តី​ពី​ទេសចរណ៍​ និង​វប្បធម៌​ នៅ​ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លើ​ទឹកដី​សៀមរាប​អង្គរ​ជា​ តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​កម្ពុជា​ បាន​ រៀបចំ​សន្និសីទ​ពិភពលោក​ ជា​លើក​ទី​១​ ស្តី​ពី​ទេសចរណ៍​ និង​វប្បធម៌​ ក្រោម​ប្រធានបទ​ «​ការ​បង្កើត​ភាព​ជា​ដៃគូ​ថ្មី​»​ ដែល​មាន​គណៈប្រតិភូ​មក​ពី​ប្រទេស​៩៩​ ក្នុង​ពិភពលោក​បាន​ចូលរួម​និង​ ដោយ​ការ​ធ្វើ​សន្និសីទ​និង​មានការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​

​ពិធី​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ជាង​ ១០០០​នាក់​ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤-៦​ ខែកុម្ភៈ​ ឆ្នាំ​២០​១៥​ នៅ​សណ្ឋាគារ​ Le​ Meridien​ Angkor​ ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​របស់​កម្ពុជា​ ៕​ ​
33(13)


ចែករំលែក៖