ព័ត៌មានទាន់ហេតុការណ៍៖

ស្លាក​លេខ​ម៉ូតូ​អាច​ធើ្វ​នៅ ​តាម​សាលា​ខណ្ឌ​បាន​ហើយ​

ចែករំលែក៖

ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់ ​នៅ​រាជធានី​ភ្នំពេញ​ ខ្ញុំបាទ​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់ ​រាជរដ្ឋាភិបាល​ដែល​សម្រួលការ​ធើ្វ​ ស្លាក​លេខ​ម៉ូតូ​ ដែល​ពី​មុន​ នៅ​មន្ទីរ​សាធារណការ​រាជធានី​ ប៉ុន្ដែ​ឥឡូវនេះ​គឺ​អាច​ធើ្វ​បាន​ នៅ​តាម​សាលា​ខណ្ឌ​ ។​ ប៉ុន្ដែ​អី្វ​ដែល​ខ្ញុំ​ចាប់អារម្មណ៍ ​គឺ​ ប្រជាពលរដ្ឋ​ហាក់ដូចជា​មិន​បាន​ជ្រួតជ្រាប​អំពី​ការ​ទៅ​ធើ្វ​ ស្លាក​លេខ​នៅ​សាលា​ខណ្ឌក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ​ ។​

​ការ​ផ្សព្វផ្សាយ​អំពី​ការ​ធើ្វ​ ស្លាក​លេខ​នៅ​តាម​សាលា​ខណ្ឌ​ ក្នុង​រាជធានី​ភ្នំពេញ​ ហាក់ដូច​មិន​ទូលំទូលាយ​ ជា​ហេតុ​ធើ្វ​ឱ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​សំដៅ​ទៅ​ធើ្វ​នៅ​ឯ​មន្ទីរ​សាធារណការ​បណ្ដាល​ឱ្យ​មាន​កកស្ទះ​ និង​យឺតយូរ​ខ្លះៗ​។​ អី្វ​ដែល​ខ្ញុំបាទ​យល់​ថា​ជា​កិច្ចការ​ដ៏​ល្អ​ដែល ​រាជរដ្ឋាភិបាល​ខិតខំ​ធើ្វ​នោះ​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ ទូលាយ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ ស្លាក​លេខ​ម៉ូតូ ​អាច​ធើ្វ​បាន​នៅ​តាម​ សាលា​ខណ្ឌ​ ដោយ​មិន​ចំណាយពេល​យូរ​នោះ​ទេ​ ។​

សកម្មភាព​បែប​នេះ​គឺជា​ការ​ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ កាត់​បន្ថយ​ការ​ថ្នាំង ថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​នឹង​ការ​ធើ្វ​ស្លាក​លេខ​ម៉ូតូ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ មន្ទីរ​សាធារណការ​គួរតែ​ទម្លាក់ ​ស្លាក​លេខ​ឱ្យមក ​សាលា​ខណ្ឌ​ឱ្យ​បាន​គ្រប់​ចំនួន​ និង​ ជួយ​ផ្សព្វផ្សាយ ​អំពី​ការ​ដែល​សាលា​ខណ្ឌ​អាច​ធើ្វ​ស្លាក​លេខ​ម៉ូតូ​ បាន​ដោយ​មិន​ចំណាយពេល​យូរ​ ។​ ច្រក​ចេញចូល​តែ​មួយ​នៅ​ តាម​សាលា​ខណ្ឌ​ក៏​មិន ​ចំណាយ​ថវិកា​ច្រើន​នោះ​ដែរ​ ។​ អី្វ​ដែល​សំខាន់​សម្រាប់​ពេល​នេះ​ គឺ​ប្រជាពលរដ្ឋ​ហាក់ដូចជា​មិន​ ទាន់​ដឹង​ថា​នៅ​តាម​ សាលា​ខណ្ឌ​មាន​គេ​ធើ្វ​ ស្លាក​លេខ​ម៉ូតូ​នៅឡើយ​ ៕

reade_jpg(6)


ចែករំលែក៖