ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហែម​ គី​រី​ ៖ មជ្ឈមណ្ឌល ​អាង​ហែល​ទឹក​តេ​ជោ​សែន​សង់​បាន​៩០​ភាគរយ​ហើយ​

ចែករំលែក៖

ខេត្ដកំពង់ចាម​ ៖ ទោះបី​យ៉ាងណា​ក៏​ដោយ​មជ្ឈមណ្ឌល ​អាង​ហែល​ទឹក​ខ្នាត​ អន្ដរជាតិ​នៅ​ក្នុង​ ពហុ​កីឡដ្ឋាន​ខេត្ដកំពង់ចាម​បាន​ដំណើរការ​សាងសង់​ជិត​រួច​ រាល់​ហើយ​មក​ទល់​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ។​

​លោក​ ហែម​ គី​រី​ អគ្គលេខាធិការ​រង​ សហព័ន្ធ​កីឡាហែលទឹក ​កម្ពុជា​បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ បច្ចុប្បន្ន​ ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​អាង​ ហែល​ទឹក​ខ្នាត​អន្ដរជាតិ​នៅ​ក្នុង​បរិវេណ​ ពហុ​កីឡដ្ឋាន​ខេត្ដកំពង់ចាម​នោះ​ជិត​រួច​ រាល់​ជា​ស្ថាពរ​ហើយ​ ដោយ​គ្រាន់តែ​ កន្លែង​ខ្លះ​កំពុង​តែ​ពិនិត្យ​រៀបចំ​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ផ្សេងៗ​ប៉ុណ្ណោះ​ ។

​លោក​បាន​បន្ដ​ទៀត​ថា​ អាង​ហែល​ទឹក​ មួយ​នេះ​មាន​គម្រោង​ចំណាយ​ ទឹកប្រាក់​សរុប​ជាង​ ១​លាន​ដុល្លារ​ ហើយ​គ្រោង​ នឹង​ ប​ពា្ច​ប់​ការ​សាងសង់​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដើម្បី​ដាក់​សម្ពោធ​ ឱ្យ​ដំណើរការ​នៃ​ការ​បណ្ដុះបណ្ដាល​យុវ​ ជន​ថ្នាល​ ជា​ពិសេស​កូនចៅ​ប្រជា​ពល​ រដ្ឋ​នៅ​ទីរួមខេត្ដ​នេះ​តែ​ម្ដង​ ។​ ពាក់ព័ន្ធ​ នឹង​ការ​បណ្ដុះបណ្ដាល​កីឡាករ​កីឡាការិនី​ថ្នាល​ខាងលើ​នេះ​ដែរ​ លោក​ហែម​ គី​រី​ បា​នប​ពា្ជ​ា​ក់ថា​ គោលបំណង​ដែល​ឪពុក​ របស់​លោក​សុំ​ការ​អនុញ្ញាត​សាងសង់​ អាង​ហែល​ ទឹក​ខ្នាត​អន្ដរជាតិ​នៅ​ទី​រួម​ ខេត្ដកំពង់ចាម​នេះ​ ដោយសារ​តែ​ខេត្ដ​ កំពង់ចាម​ពោរពេញ​ដោយ​យុវជន​ដែល​មាន​សមត្ថភាព​ និង ​ទេព​កោសល្យ​លើ​ ប្រភេទ​កីឡាហែលទឹក​ ។

​លោក​បាន​បន្ដ​ទៀត​ថា​ កីឡាករ​កីឡា​ ការិនី​ជម្រើសជាតិ​ ៩០​ភាគរយ​ដែល​ ដណ្ដើម​បាន​មេដាយ​ពី​កម្មវិធី​ប្រកួត​កីឡា​ ហែល​ទឹក​ផ្សេងៗ​ទាំង​ថ្នាក់​ជាតិ​និង​អន្ដ​ រ​ជាតិ​សុទ្ធតែ​មាន​ដើម​កំណើត​នៅ​ខេត្ដ​ កំពង់ចាម​ទាំងអស់​ ។

​មជ្ឈមណ្ឌល ​អាង​ហែល​ទឹក​តេ​ជោ​ សែន​ មាន​អាង​ចំនួន​៣​ អាង​ធំ​សម្រាប់​ ប្រកួត​ចំនួន​១​មាន​ទទឹង​២៥​ម៉ែត្រ​គុណ​ នឹង​៥០​ម៉ែត្រ​,​ អាង​លោត​មាន​ទទឹង​៤​ ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ​ និង​អាង​សម្រាប់​ ឱ្យ​កីឡាករ​កីឡាការិនី​កម្ដៅ​សាច់ដុំ​មាន​បណ្ដោយ​១៥​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ​ ។​ អាង​ហែល​ទឹក​នេះ​អាច​បម្រើ​ដល់​ការ​ ប្រកួត​ជា​លក្ខណៈ​ជាតិ​ និង​អន្ដរជាតិ​បាន​ ហើយ​អ្វី​ទាំង​អស់នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ ហែម​ ថុ​ន​ អតីត​អគ្គ​លេខា​ ធិ​ការ​សហព័ន្ធ​កីឡាហែលទឹក​និង​ជា​ អតីត​អគ្គលេខាធិការ​រង​ ណឿ​ជ​ជ​ រួម​ជា​ មួយ​ប្រធាន​សហព័ន្ធ​ផង​ ។

​គួរ​រំលឹក​ថា​ បន្ទាប់​ពី​លោក​ហែម​ ថុ​ន​ ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​មក​ បន្ទុក​ភារកិច្ច​ទទួលខុស​ ត្រូវ​ផ្នែក​ប​ចេ្ច​ក​ទេស​ក្នុង​ការ​សាងសង់​ អាង​ហែល​ទឹក​តេ​ជោ​សែន​ខាងលើ​បាន​ ធ្លាក់​មក​លើ​លោក​ហែម​ គី​រី​ ដែល​ជា​ កូនប្រុស​របស់​លោក​ជំនួស​ ។​ ក្នុង​នោះ​ ក៏​មាន​កិច្ចការ​សហព័ន្ធ​មួយ​ចំនួន​ទៀត​ ដែល​លោក​ហែម​ គី​រី​ ត្រូវ​បន្ដ​ធ្វើ​ជំនួស​ ឪពុក​របស់​លោក​ ។​

​លោក​ហែម​ គី​រី​ ប​ពា្ជ​ា​ក់​ទៀត​ថា​ បើ​ ទោះបី​សហព័ន្ធ​មិន​ទាន់​ជ្រើសរើស​អគ្គ​ លេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​ដើម្បី​ ជំនួស​ឪពុក​របស់​លោក​ក៏​ដោយ​ ប៉ុន្ដែ​បើ​ តាម​ច្បាប់​បច្ចុប្បន្ន​ ឪ​ខ្ញុំ​គឺជា​អគ្គ​លេខា​ ធិ​ការ​រង​សហព័ន្ធ​កីឡាហែលទឹក​ឱ​ ហើយ​ បើ​មានការ​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​ យ៉ាង​ហោច​ណាស់​សហព័ន្ធ​ក៏​ត្រូវធ្វើ​ មហាសន្និបាត​វិសាមញ្ញ​មួយ​ដើម្បី​ឱ្យ​ សមាជិក​ប្រតិបត្ដិ​របស់​សហព័ន្ធ​ទាំង​ អស់​បោះ​ឆ្នោត​ជ្រើសរើស​ទើបត្រូវ​តាម​ច្បាប់​ ។​

​គួរ​ប​ពា្ជ​ា​ក់ថា​ ថ្មីៗ​នេះ​គណៈ​ក​ម្មា​ធិ​ ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក៏​ពុំ ​ទាន់​បាន​គិតគូរ​រឿង​ជ្រើសរើស​អគ្គលេខាធិការ​រង​ ជំនួស​លោក​ហែម​ ថុ​ន​ នៅឡើយ​ដែរ​ ។​ ដោយ​មន្ដ្រីជាន់ខ្ពស់​របស់​ ណឿ​ជ​ជ​ បាន​ អះអាង​ថា​ ពួក​យើង​នៅ​មានការ​អាឡោះ​ អាល័យ​ហែម​ ថុ​ន​ ដូ​ចេះ្ន​បើ​ទោះបី​មហា​ សន្និបាត​ ណឿ​ជ​ជ​ គ្រោង​នឹង​ធ្វើ​នៅ​ចុង​ ខែកុម្ភៈ​នេះ​ក៏​ដោយ​ក៏​មិន​មាន​គម្រោង​ ដាក់​របៀបវារៈ​ឱ្យ​គណៈកម្មាធិការ​ប្រតិបត្ដិ​បោះ​ឆ្នោត​ជ្រើសរើស​រក​អ្នក​ជំនួសដែរ​ ៕
53(8)


ចែករំលែក៖