ព័ត៌មានទាន់ហេតុការណ៍៖

ជាងដែក​ឡើង​ធ្វើ​ដំបូល​មិន​ប្រយ័ត្ន​ ត្រូវ​ខ្សែ​កា​ប្លិ៍​ចរន្តអគ្គិសនី​ ឆក់​របួសធ្ងន់​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ជា​ជាង​ផ្សារ​ដែក​ បាន​រង​របួសធ្ងន់​ ឆេះ​រលាក​ពេញ​ទាំង​ខ្លួន​ បន្ទាប់​ពី​បុរស​រូប​នេះ​ បាន​យក​ដែក​ដែល​មាន​ប្រវែង​វែង​ ទាញ​ទៅ​ប៉ះ​ខ្សែ​កា​ប្លិ៍​ចរន្ត​អ​គិ្គ​ស​នី​ ។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ទី​១​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ ។​

​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុម​គ្រូ​សារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ត្រូវ​ខ្សែ​កា​ប្លិ៍​ចរន្ត​ អគ្គិ​សន​ឆក់​នេះ​ឈ្មោះ​ ស្រី​ ភ័​ក្រ​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​គល់​គប់​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ង​ឆ្នាំង​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ជន​រង​គ្រោះ​ ដែល​ជា​ជាង​ធ្វើ​ដំបូល​ឲ្យ​អតិថិជន​ នៅ​ផ្លូវ​លេខ​១​ សង្កាត់​ខ្សា​ម​ ស្រាប់តែ​នៅ​ពេល​កំពុង​ធ្វើ​នោះ​ ជន​រង​គ្រោះ​បាន​ទាញ​ដែក​១​ដើម​ដែល​មាន​ប្រវែង​វែង​ បម្រុង​យក​មក​ផ្សារ​បន្ត​ ស្រាប់តែ​ពេល​នោះ​ ដែល​ដែល​ជន​រង​គ្រោះ​កំពុង​ តែ​កាន់​ហូត​នោះ​បាន​ទៅ​ប៉ះ​ខ្សែ​កា​ប្លិ៍​អគ្គិសនី​ ដែល​មាន​កម្រិត​តង់ស្យុង​ខ្ពស់​ បណ្តាល​ឲ្យ​ទុ​ស្សេ​ ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជន​រង​គ្រោះ​តែ​ម្តង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឆេះ​ឡើង​រលាក​ពេញ​ខ្លួន​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ៕​ ច​ន្ថា​

Chn4


ចែករំលែក៖