ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ស្លាប់​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប​ដោយ​សារពុល​ផ្សែងភ្លើង​ម៉ាស៊ីន​បណ្ដ​ល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​

ចែករំលែក៖

​ខេត្តសៀមរាប​ ៖​ ករណី​ន​ស្លាប់​លោកនាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប​ និង​ក្រុម​សមាជិក​៤​នាក់​សង្ស័យ​ពុល​ថ្នាំពុល​នោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សមត្ថកិច្ច​ជំនាញ​ និង​ក្រុម​គ្រូពេទ្យ​ ឲ្យ​ដឹង​ពី​មូលហេតុ​ហើយ​ គឺ​បណ្តាល​មក​ពី​ពុល​ផ្សែងភ្លើង​ម៉ាស៊ីន​ បន្ទាប់​មក​ពី​មក​ដួល​បោក​ក្បាល​នៅ​ក្នុង​បន្ទប់ទឹក​ស្លាប់​ ។​ ចំណែក​ប្រពន្ធ​កូន​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​ដឹងខ្លួន​វិញ​អស់​មក​ដល់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​។​

​ហេតុការណ៍​ពុល​មួយ​គ្រួសារ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​បង្ហាញ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ថា​ ការ​ពុល​នោះ​គឺ​បណ្តាល​មក​ពី​ម្ចាស់​ផ្សែងភ្លើង​ម៉ាស៊ីន​ វិល​វុ​ល​ នៅ​ក្នុងផ្ទះ​ ដោយ​ពុំ​មាន​ខ្យល់​ចេញចូល​ ទើប​ធ្វើ​ឲ្យ​អ៊ុ​ក​ស៊ី​សែន​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ ដែល​បាន​សួរ​ស្ត្រី​ជា​ភរិយា​សព​ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ក្នុង​មន្ទីរពេទ្យ​ថា​ មុន​ពេល​កើតហេតុ​ក្រុម​គ្រួសារ​នោះ​បាន​នាំ​គ្នា​ជិះឡាន​ដឹ​រលេ​ង​ទៅ​ហូប​អី​នៅ​ឃ្យុ​ង​យូរ​នៅ​វេលា​ម៉ោង​៦​ និង​៣០​នាទី​ថ្ងៃ​ទី​២៤​ ខែឧសភា​ រួច​បន្ត​ទៅ​ហូប​សាច់​មាន់​បំពង​នៅ​ផ្សារ​ឡាក់​គី​ ដល់​ម៉ោង​៩​និង​៣០​នាទី​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ដល់​ផ្ទះ​ម៉ោង​ប្រមាណ​ជា​១០​យប់​ក្នុង​ថ្ងៃ​ដដែល​។​

​ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុងផ្ទះ​ហើយ​ ដោយសារ​ដាច់​ភ្លើង​ផង​នោះ​ទើប​ ប្តី​ជន​រង​គ្រោះ​បាន​យក​ម៉ាស៊ីនភ្លើង​ដាក់​ចូល​ទៅ​ក្នុងផ្ទះ​មុខ​បន្ទប់ទឹក​រួច​ធ្វើការ​បញ្ឆេះ​តែ​ម្តង​ ។​ ប្រភព​បន្ថែម​ទៀត​ថា​ នៅ​ចន្លោះ​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ចេញពី​បន្ទប់ដេក​ចូល​បត់ជើង​ក្នុង​បន្ទប់ទឹក​ហើយ​រូប​គាត់​មាន​រោគ​បេះដូង​ផង​ពេល​គាត់​ចេញពី​បន្ទប់ទឹក​វិញ​ គាត់​ឮ​ម៉ាស៊ីនភ្លើង​ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើមទ្រូង​ហើយ​ងីងើរ​ដោយសារ​មាន​ផ្សែង​ពេញ​ផ្ទះ​ ទើប​គាត់​ចូល​ទៅ​ដេក​ជិត​កូន​វិញ​រហូត​ តែ​គាត់​មិនដឹង​ថា​ ប្តី​របស់​គាត់​ចេញ​មក​ពន្លត់​ម៉ាស៊ីន​នៅ​ពេល​ណា​ឡើយ​ រហូត​មក​ដល់​ថ្ងៃនេះ​រូប​គាត់​ឆ្លើយ​ថា​ មិនដឹង​គេ​យក​គាត់​មក​ដេកពេទ្យ​ថ្ងៃ​ណ​ផង​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ករណី​ពុល​ទាំង​គ្រួសារ​មាន​គ្នា​៥​នាក់​នៅ​ក្នុងភូមិ​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្នុង​នោះ​មាន​ ទី​១-​ឈ្មោះ​ជុំ​ ចាន់​ព្រឹក្សា​(​ប្តី​)(​ស្លាប់​)​អាយុ​៣៨​ឆ្នាំ​ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​សង្កាត់​សៀមរាប​ និង​ប្រពន្ធ​មានឈ្មោះ​ ឈឹ​ម​ ចាន់​នី​ អាយុ​៣៩​ឆ្នាំ​មុខរបរ​មេផ្ទះ​ ដឹងខ្លួន​ហើយ​ចំណែក​កូនប្រុស​ស្រី​ទាំង​បី​នាក់​មានឈ្មោះ​ កូនច្បង​ប្រុស​ឈ្មោះ​ ជុំ​ ភក្តី​ អាយុ​២៥​ឆ្នាំ​ សិស្ស​ និង​កូនប្រុស​ ទី​២-​ឈ្មោះ​ ជុំ​ ចាន់​រក្សា​ អាយុ​១៣​ឆ្នាំ​ សិស្ស​ និង​កូនពៅ​ស្រី​ ឈ្មោះ​ ជុំ​ លី​កា​ អាយុ​៨​ឆ្នាំ​ សិស្ស​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ បច្ចុប្បន្ន​កូនប្រុស​ស្រី​ទាំង​បី​ដែល​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជ័យ​វ​រ័​ន្ម​ទី​៧​ មក​ដល់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ត្រូវ​បានដឹង​ខ្លួន​ទាំងអស់​គ្នា​វិញ​ ហើយ​តែ​គ្រូពេទ្យ​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​ រង់ចាំ​២​ទៅ​៣​ថ្ងៃ​ទៀត​ ប្រសិនបើ​ជម្ងឺ​ស្រួល​បូល​ហើយ​ត្រឡប់​ទៅ​ផ្ទះ​។​

​លោក​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ បាន​ប្រាប់​ថា​ ករណី​ពុល​មួយ​គ្រួសារ​នេះ​ ខាង​លោក​បាន​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​ភ្នំពេញ​ រួច​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ចេញ​លទ្ធផល​នៅឡើយ​ ហើយ​ករណី​នេះ​លោក​គ្រាន់តែ​ដឹង​ថា​ ពុល​តែ​ប៉ុណ្ណោះ​ រីឯ​ក្រុម​សមត្ថកិច្ច​ក៏​បាន​អះអាង​ថា​ ជា​ករណី​ពុល​ មិនមែន​ជា​រឿង​គំនុំ​ ឬ​ជា​អត្តឃាត​នោះ​ទេ​ ៕​ ជា​និរន្ដរ៍​

sr1

sr2

sr3


ចែករំលែក៖