ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រី​ជលផល​ខេត្ដតាកែវ​រង​ការ​ចោទ​ករណី​ចាប់​ត្រាក់ទ័រ​ជំរិត​ទារ​លុយ​

ចែករំលែក៖

ខេត្ដតាកែវ​ ៖​ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ មន្ដ្រី​ជលផល​ខេត្ដតាកែវ​ បាន​ប្រើ​អំណាច​ចាប់​ប្រមូល​ត្រាក់ទ័រ​ ដែល​ភ្ជួរស្រែ​នៅ​ចំណុច​ឃុំ​ព្រែក​ទោល​ ស្រុក​អង្គរបុរី​បង្ខំ​ឱ្យ​បង់លុយ​ ។​

​យោង​តាម​សេចក្ដីរាយការណ៍​ថា​ ឈ្មោះ​ ណុ​ប​ សំណាង​ ហៅ​វ​ណ្ណា​ ដែល​ មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​សហគមន៍​ នេសាទ​ទូ​ទាំង​ខេត្ដតាកែវ​បាន​បង្ខំ​ឱ្យ​ម្ចាស់​ ត្រាក់ទ័រ​បង់ប្រាក់​ពី​១​លាន​ទៅ​២​លាន​ រៀល​ក្នុង​ត្រាក់​ទ័យ​មួយ​គ្រឿង​ ។​ តាម​ ប្រភព​ឱ្យ​ដឹង​ថា​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ឈ្មោះ​នេះ​ក៏​នៅ​បាន​បង្ខំ​ឱ្យ​អ្នក​ឃ្វាល​ទា​ តាម​បឹង​បង់លុយ​ឱ្យ​គេ​ដែរ​ ។​

ទាក់ទិន​នឹង​បញ្ហា​នេះ​ លោក​ ណុ​ប​ សំណាង​ បាន​ថ្លែង​ទទួលស្គាល់​ថា​ លោក​ ពិតជា​បាន​ចាប់​ត្រាក់ទ័រ​ឱ្យ​បង់លុយ​ពី​១​លាន​ទៅ​២​លាន​រៀល​មែន​តែ​យក​តែ​ពី​ ម្ចាស់​ត្រាក់ទ័រ​មិន​បាន​យក​ពី​ម្ចាស់​ស្រែ​ ទេ​ ។​ ចំណែក​ការ​យក​លុយ​ពី​អ្នក​ឃ្វាល​ទា​ ក៏​លោក​ទទួលស្គាល់​ថា​ ពិតជា​បាន​យក​ មែន​ ព្រោះ​ហ្វូង​ទារ​ទាំងនោះ​បាន​បំផ្លាញ​ ពពួក​ជីវចម្រុះ​ មាន​ខ្ចៅ​ ខ្យង​ និង​សត្វ​ ល្អិត​ដែល​រស់នៅ​ក្នុង​ទឹក​ដទៃ​ទៀត​ ។​

លោក​បញ្ជាក់​ថា​ ការ​យក​លុយ​នេះ​ គឺ​បាន​ទទួល​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​នាយ​ ខណ្ឌ​រដ្ឋបាល​ជលផល​តាកែវ​ ។​ ប៉ុន្ដែ​ យ៉ាងណា​ក៏​ ដោយ​លោក​ សៅ​ កុសល​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដតាកែវ​ បានឱ្យ​ដឹង​ថា​ លោក​មិន​បាន​បញ្ជា​ឱ្យ​ មន្ដ្រី​របស់​លោក​ដើរ​យក​លុយ​ដូច​ការ​ លើក​ឡើង​ខាងលើ​នោះ​ទេ​គឺ​លោក​គ្រាន់​ តែ​បញ្ជា​ឱ្យទៅ​មើល​និង​ការពារ​តំបន់​ អភិរក្ស​មួយ​ចំនួន​តាម​វាល​បឹង​តែ​ប៉ុណ្ណោះ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

takao

takao1


ចែករំលែក៖