ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក​ថយ​រថយន្ត​មិន​ប្រយ័ត្ន​កិន​កូនស្រី​អាយុ​២​ឆ្នាំ​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ពិតជា​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​ និង​ពិតជា​មានការ​សោកសង្រេង​បំផុត​ ដែល​ក្មេង​ស្រី​អាយុ​ ទើបតែ​បាន​ពីរ​ឆ្នាំ​ម្នាក់​កំពុង​ពេញ​សេចក្តី​ស្រលាញ់​ លើសលប់​របស់​មាតាបិតា​ ត្រូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយសារ​ ឪពុក​បង្កើត​បើករថយន្ត​ថយក្រោយ​មិន​បាន​ មើល​ក្រោយ​បណ្ដាល​ ឲ្យ​កិន​កូនស្រី​ខ្លួនឯង​ធ្លាយ​ខួរ​គ្រា​ដែល​ កូនស្រី​កំពុង​រត់​លេង​នៅ​ក្បែរ​មាត់​ទ្វាររបង​ផ្ទះ​។​

​ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​នេះ​បាន​ កើតឡើង​កាលពី​វេលា​ ម៉ោង​៥​ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវលំ​ក្រុម​ទី​៣​ ភូមិ​ជង្រុក​ សង្កាត់​ត្រពាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ធ្វើ​ឲ្យ​ម្តាយ​របស់​នាង​យំ​បោក​ខ្លួន​សន្លប់​ និង​ឪពុក​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​ចង់​ស្លាប់​ជា​មួ​កូន​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ សៀន​ គឹ​ម​ហៃ​ អាយុ​២​ឆ្នាំ​ ម្តាយ​ឈ្មោះ​ ស៊ិ​ន​ សុ​ឃី​ អាយុ​៣៦​ឆ្នាំ​ឪពុក​ឈ្មោះ​ ម៉​ន​ សាន​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​ចាក់​លូ​ និង​ចាក់​សសរ​បេតុង​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។​

​មុន​ពេល​កើតហេតុ​ បុរស​ជា​ឪពុក​ក៏​បាន​ថយ​ឡាន​ចេញពីផ្ទះ​(​ជា​ប្រភេទ​ឡានស្ទូច​)​ដោយ​ មិន​បានដឹង​ថា​ កូនស្រី​តូច​របស់​ខ្លួន​កំពុង​រត់​លេង​នៅ​មុខទ្វារ​បង​ផ្ទះ​នោះ​ទេ​។​ លុះ​រថយន្ត​មក​ដល់​មាត់ទ្វារ​ក៏​បាន​កិន​កូនស្រី​ខ្លួន​ ឯង​បណ្តាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​ ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​អាណោច​អ​ធ័​ម​ ។​ ពេល​ដឹង​ថា​ បើករថយន្ត​បុក​កិន​កូន​ស្លាប់​ ឪពុក​រូប​នេះ​លោត​ចុះ​ពីលើ​រថយន្ត​ទៅ​ស្រវារ​ឧិ​ប​កូនស្រី​ជាមួយ​ប្រពន្ធ​ស្រែកយំ​រហូត​សន្លប់​ព្រោះ​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​មិន​គួរ​កើត​ហេតុតែ​មួយ​ប៉​ព្រិច​ភ្នែក​បាត់បង់​កូន​ម្នាក់​បែប​ប​នេះ​ឡើយ​ ៕​ ប្រាថ្នា​

B.sa

B.sa1


ចែករំលែក៖