ព័ត៌មានទាន់ហេតុការណ៍៖

សាលា​ខណ្ឌ​៧​មក​រា​រៀបចំ​កម្មវិធី​ បរិ​ច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ដ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយ​មានការ​ចង្អុល​ បង្ហាញ​ពី​លោក​ សាយ​ សំ​អាល់​ ប្រធាន​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ ភ្នំពេញ​នៅ​សាលា​ខណ្ឌ​៧​មក​រា​នា​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៥​ ដោយ​ មានការ​សហការ​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ ឈាម​រៀបចំ​កម្មវិធី​បរិ​ច្ចាក​ឈាម​ដោយ​ ស្ម័គ្រចិត្ដ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ លី​ម​ សុភា​ អភិបាល​នៃ​គណៈ​អភិបាល​ ខណ្ឌ​៧​មក​រា​ ដោយ​មានការ​ចូលរួម​ពី​ មន្ដ្រីរាជការ​ សាលា​ខណ្ឌ​ សហភាព​សហ​ ព័ន្ធ​យុវជន​ខណ្ឌ​ សង្កាត់​ ផ្សារ​ និង​ក្រុម​ សហគមន៍​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ (​ម៉ូតូ​កង់​៣)​ ប្រមាណ​ជាង​១០០​នាក់​ក្នុង​ គោលបំណង​ទី​១.​ដើម្បី​ចូលរួម​អបអរ​ ទិវា​ផ្ដល់​ឈាម​អន្ដរជាតិ​ និង​រំលឹក​គុណ​ ដល់​អ្នក​បរិច្ចាគ​ឈាម​ ។​ ទី​-២​ប​ញ្ច្រា​ប​ ការ​យល់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​ ឈាម​និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ។​ ទី​-៣​ការ​ផ្ដល់​ឈាម​ចាំបាច់​សម្រាប់​ទុក​ជួយ​ ដល់​អ្នក​ត្រូវការ​ឈាម​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ ដែល​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​។​

​នៅ​ក្នុង​ឱកាស​នោះ​លោក​ ឡេ​ង​ គឹ​ម​ ស្រុង​ ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​ ដែល​ជា​អ្នក​បរិច្ចាគ​ឈាម​១​រូប​ដែរ​នោះ​ បានឱ្យ​ដឹង​ថា​ រូប​លោក​មាន​ភាព​រីករាយ​ ក្នុង​កា​រិ​ច្ចាគ​ឈាម​ ព្រោះ​ពេល​នេះ​ឈាម​ របស់​លោក​អាច​មាន​ប្រយោជន៍​អាច​ ជួ​ួ​យ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ម្នាក់​នៅ​ ពេល​ដែល​គេ​ចាំបាច់​ត្រូវការ​ឈាម​ ។

​លោក​បន្ដ​ទៀត​ថា​ នេះ​មិនមែន​ជា​ លើក​ទី​១​ទេ​ដែល​លោក​បាន​មក​ផ្ដល់​ឈាម​ គឺជា​លើក​ទី​៣​ ។​
​អ្នក​នាង​ សុខ​ គ​ន្ធា​ ដែល​ជា​អញ្ជើញ​ មក​ពី​អូរ​ឫស្សី​៤​បានឱ្យ​ដឹង​ដែរ​ថា​ ការ​ បរិច្ចាគ​ឈាម​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពី​នរណា​នោះ​ទេ​។​គាត់​សប្បាយ​រីករាយ​នឹង​ការ​ផ្ដល់​ឈាម​ នេះ​ ព្រោះថា​ឈាម​អាច​ជួយ​សង្គ្រោះ​ជន​ រង​គ្រោះ​បានឱ្យ​រួច​ពី​សេចក្ដីស្លាប់​ ។​
​គួរ​រំលឹក​ដែរ​ថា​ សូម​ឱ្យ​បងប្អូន​ប្រជា​ ពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​គ្នា​ជួយ​ ផ្ដល់​ឈាម​ដើម្បី​ការ​រួមចំណែក​ក្នុង​សង្គម​ និង​ការ​ជួយ​ស្រោចស្រង់​អាយុជីវិត​ជន​ រង​គ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ មិន​ត្រូវ​រើសអើង​ពូជសាសន៍​ ពណ៌​ សម្បុ​ នោះ​ឡើយ​ ៕ ស​.​សម​

Bondith31052015_1

Bondith31052015_2

Bondith31052015_3

Bondith31052015_4

Bondith31052015_5


ចែករំលែក៖