ព័ត៌មានទាន់ហេតុការណ៍៖

បុរី​ ប៉េង​ ហួត​ បឹង​ស្នោ​នឹង​មាន​ សាលារៀន​ខ្នាត​អន្ដរជាតិ​នៅ​ចុងឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញៈ​ បុរី​ ប៉េង​ ហួត​ នៅ​តំបន់​បឹង​ ស្នោ​បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​បុក​គ្រឹះ​សាងសង់​សាលារៀន​អន្ដរជាតិ​មួយ​នៅ​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ លើ​ ទំហំ​ផ្ទៃដី​ប្រមាណ​៤​ហិ​កតា​ដោយ​គម្រោង​ នេះ​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​សាលា​ រៀន​ខ្នាត​អន្ដរជាតិ​នៅ​ចុងឆ្នាំ​២០១៦​។​

​ទន្ទឹម​នឹង​មាន​សាលារៀន​អន្ដរជាតិ​ ក្នុង​ទីតាំង​បុរី​ ប៉េង​ ហួត​ ហ្គ្រេ​ន​ស្ដា​ផ្លា​ ទី​នី​ម​នៅ​តំបន់​បឹង​ស្នោ​ជា​គម្រោង​ដែល​ធំ​ជាងគេ​ក្នុង​ទំហំ​ដី​អភិវឌ្ឍន៍​ប្រមាណ​ ២០០​ហិ​កតា​ដែល​មាន​លំនៅ​ដ្ឋា​ន​ ប្រមាណ​៧០០០​ខ្នង​ផ្សារ​ទំនើប​ស្ដង់ដារ​អន្ដរជាតិ​ទីលាន​ហាត់​វាយ​កូន​ហ្គោ​ល​ទីលាន​បាល់ទាត់​ បាល់ទះ​ បាល់បោះ​ ក្លឹ​ប​ កីឡា​តៃ​ក្វា​ន់​ដូ​ សាល​ប្រារឰ​ពិធី​ផ្សេងៗ​ សួន​កម្សាន្ដ​បែប​អឺរ៉ុប​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​ទូលាយ​ស្អាត​ និង​បរិយាកាស​ស្រស់ស្រាយ​តាម​បែប​ ធម្មជាតិ​។​

​សាលារៀន​កម្រិត​អន្ដរជាតិ​សាវ​ថ៍​ ប្រ៊ី​ជ៍​ (Southbridge​ International​ School​ Cambodia)​ បាន​នាំ​មក​នូវ​ សេវាកម្ម​ផ្នែក​អប់រំ​ដែល​មាន​កម្រិត​ ស្ដង់ដារ​អន្ដរជាតិ​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​និង​ ក្រៅ​ បុរី​ ប៉េង​ ហួត​ ហ្គ្រេ​ន​ស្ដា​ផ្លា​ទី​នី​ម​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ សម្រាប់​ប្រទេស​ជាតិ​។​

​ស្រប​ពេល​បើក​ការដ្ឋាន​សាងសង់​ នេះ​ដែរ​ បុរី​ ប៉េង​ ហួត​ ចាប់ផ្ដើម​បើក​ លក់​គម្រោង​ថ្មី​នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​គឺ​ បុរី​ ប៉េង​ ហួត​ ដឹ​ស្ដា​ផ្លា​ទី​នី​ម​ផា​រ៉ា​ដាម​មាន​លក់​ប្រភេទ​វីឡា​ដ៏​ប្រណីត​រចនាបថ​បែប​អឺរ៉ុប​ជា​ មួយ​ការ​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​៥​ភាគ​ រយ​-១០​ភាគរយ​នឹង​អត្រា​ការ​ប្រាក់​ ០.៧៥​ភាគរយ​ ។​

​គួរ​បញ្ជាក់​ថា​ ពិធី​ចុះ​កិច្ចព្រមព្រៀង​ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ដី​ពី​ការ​បើក​ការ​សាងសង់​ សាលារៀន​អន្ដរជាតិ​សាវ​ថ៍​ប្រ៊ី​ជ៍​ (Southbridge​ International​ School​ Cambodia)​ ក្រោម​អធិបតីភាព​អ្នក​ ឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភា​ពាណិជ្ជ​ កម្ម​កម្ពុជា​និង​ជា​តំណាង​របស់​សាលា​ រៀន​អន្ដរជាតិ​សាវ​ថ៍​ប្រ៊ី​ជ៍​ (Southbridge​ International​ School​ Cambodia)​ និង​លោក​ឧកញ៉ា​ ថៃ​ ជា​ហួត​ អគ្គនាយក​ បុរី​ ប៉េង​ ហួត​ មាន​ទីតាំង​ស្ថិត​ក្នុង​បុរី​ ប៉េង​ ហួត​ ហ្គ្រេ​ន​ស្ដា​ផ្លា​ទី​នី​ម​តាម​បណ្ដា​យ​ ផ្លូវជាតិ​លេខ​១​ សង្កាត់​និរោធ​ ខណ្ឌ​មាន​ ជ័យ​ រាជធានី​ភ្នំពេញ ៕
​ហេង​ សូ​រិ​យា​

Heng-sorya

Heng-sorya-(1)


ចែករំលែក៖