ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ប្រុស​ស្រី​៣​នាក់​រង​របួសធ្ងន់​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​នៅ​ស្រុក​កោះធំ​

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ មនុស្ស​ប្រុស​-​ស្រី​៣​នាក់​​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បើក​បុក​អ្នក​ថ្មើរជើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១B​ ស្ថិត​ក្នុងភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ កាលពី​វេលា​ម៉ោង​ ៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​២​នាក់​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​កោះធំ​ភ្លាមៗ​ផង​ដែរ​ ។​

​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ អ្នក​រង​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មាន​គ្នា​៣​នាក់​ ទី​១-​ឈ្មោះ​ វ៉ិ​ត​ អ៊ា​ម​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ (​ជា​អ្នក​ដើរ​ឆ្លងផ្លូវ​រង​របួសធ្ងន់​)​ ទី​២-​ឈ្មោះ​ ថា​ វ​ណ្ណា​ ហៅ​ប៉ាវ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ​ (​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​)​ ទី​៣-​ឈ្មោះ​ ឡា​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​កសិករ​ (​ជា​អ្នក​រួម​ដំណើរ​រង​របួសស្រាល​)​ ។​ បុរស​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ស្វាយ​កណ្ដាល​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បាន​ស្ត្រី​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​២១B​ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ខាងលើ​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ផ្លូវ​ ដោយ​ល្បឿន​លឿន​ ។​ ឃើញ​ដូច្នេះ​ស្ត្រី​រង​គ្រោះ​អត់​ហ៊ាន​ដើរ​ឆ្លង​ក៏​ឈាន​ជើង​ថយក្រោយ​វិញ​ ខណៈនោះ​ក៏​ត្រូវ​ម៉ូតូ​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ទាំង​ម៉ូតូ​ និង​អ្នក​ដើរ​ឆ្លងផ្លូវ​របួស​ទាំង​ស​ខាង​តែ​ម្តង​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរ ​ធ្វើការ​វាស់វែង​ដកហូត​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ខេត្តកណ្តាល 3នាក់

ខេត្តកណ្តាល 3នាក់2
ខេត្តកណ្តាល 3នាក់4

ខេត្តកណ្តាល 3នាក់3


ចែករំលែក៖