ព័ត៌មានទាន់ហេតុការណ៍៖

អង្ក​ការ​ផេ​ក​(Pact)​បើក​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង​របស់​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ពី​កា​អភិវឌ្ឍ​ ​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​

ចែករំលែក៖

ខេត្តមណ្ឌលគិរី​៖​ នៅ​សាលាក្រុង​សែន​មនោ​រម្យ​នៅ​ព្រឹក​ថ្ងៃ​ ទី​០៤​កុម្ភៈ​ឆ្នាំ​២០១៥​ មាន​រៀបចំ​កិច្ចប្រជុំ​ឆ្លុះ​បញ្ចាំង​ការ​ចូលរួម​របស់​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ក្រោម​ការ​រៀបចំ​របស់​អង្ក​ការ​ផេ​ក ​(​ PACT)​។​ពិធី​នោះ​មានការ​ចូលរួម ​ពី​ក្រុមប្រឹក្សា​ក្រុង​.​ស្រុក​ និង​អ្នក​សារ​ព​ត៏​មាន ​និង​ទូរ​ទស្ស​ន៏​ រួម​និង​អង្គការ​ភូមិ​ខ្ញុំ​ផង​ដែរ​។​

លោកស្រី​ ឃូ​ត​ រតនា​ អ្នកសម្របសម្រួល ​អង្គការ​ផេ​ក​បានអោយ​ដឹង​ថា ​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មន្ត្រី​ក្រុមប្រឹក្សា​ក្រុង​និង​ស្រុក​រួម​និង​អ្នក​សារ​ពត៍​មាន​ត្រូវ​សហការ​គ្នា​យ៉ាង​ជិត​ស្និត​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។​ការ​ពិភាក្សា​ពី​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ សកម្មភាព​របស់​ក្រុមប្រឹក្សា​ដល់​សាធារណជន​ និង​លើក​ស្ទួយ​សមធម៌​ និង​ ដើម្បី​ឲ្យ​មានការ​សហការ​គ្នា​អោយ​កាន់តែ​ប្រសើរ​ឡើង​។​

ក្នុង​ឱកាស​នោះ​លោក​ ចាយ​ ថៃ​ សមាជិក​ក្រុមប្រឹក្សា​ក្រុង​សែន​មនោ​រម្យ​បាន ​ទទួលស្គាល់​មួយ​រយៈ​ កន្លង​មកនេះ​មិន​បាន​មានការ​ទំនាក់ទំនង​សារព័ត៌មាន​ដើម្បី​សហការ ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។​ ទើប​មាន​កិច្ចប្រជុំ​ពេល​នេះ​បាន​យល់​ដឹង​ ពី​ភាព​ទូលំទូលាយ​របស់​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​មិន​អាច​ចោល​បាន​ទើប​មាន ​ភាព​សហការ​គ្នា​ឡើង​វិញ​ និង​ ជំរុញ​អោយ​មានការ​យល់ ​ដឹង​អំពី​គោល​គំនិត​សំខាន់ៗ​នៃ​ការ​ អភិវឌ្ឍ​ន៏​តាម​បែប​ប្រជាធិបតេយ្យ​អោយ​កាន់តែ​ប្រសើរ​រវាង​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ និង​ ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​នេះ​៕
ខេត្តមណ្ឌលគិរី​ ១

ខេត្តមណ្ឌលគិរី​ 2


ចែករំលែក៖