ព័ត៌មានទាន់ហេតុការណ៍៖

អ៊ី​ហ្ស៊ី​ខម​សម្ពោធ ​ibizCloud​ សេវា​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ដំបូង​គេ​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ទាំង​នៅផ្ទះ​ ឬ​នៅ​កន្លែងធ្វើការ​ អ្នក​ប្រហែលជា​ធ្លាប់​ជួប​ប្រទះ ​បញ្ហា​មួយ​នេះ​ហើយ​ គឺ​នៅ​ពេល​ដែល​អ្នក​ចង់​រក្សា​ទុក​រូបថត​ វី​ដេ​អូ​ ឬ​ឯកសារ​សំខាន់​ណាមួយ​ ស្រាប់តែ​កុំព្យូទ័រ​ ថេ​ប្លេ​ត​ (Tablet)​ ឬ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នកអស់​ទំហំ​ទំនេរ​មិន​អាច​រក្សា​ទុក​ទិន្នន័យ​បាន​បន្ថែម​ទៀត​។​

​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​តាមដាន​បច្ចេកវិទ្យា​ថ្មីៗ​ ពួក​គាត់​ប្រហែលជា​ធ្លាប់​យល់​ដឹង​ហើយ​ថា​ មាន​បច្ចេកវិទ្យា​ថ្មី​មួយ​ប្រភេទ​ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។​ នោះ​គឺ​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ “​ក្លោ​ដ​”​ (Cloud)​ ដើម្បី​រក្សា​ទុក​ឯកសារ​និង​កម្មវិធី​ ជាដើម​ នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​បច្ចេកវិទ្យា​នេះ​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​បើក​មើល​ ទាញ​យក​ និង ​ប្រើប្រាស់​ឯកសារ​ទាំងនោះ​ គ្រប់​ទីកន្លែង​ គ្រប់ពេលវេលា​ និង​តាម​រយៈ​ឧបករណ៍​ផ្សេងៗ​គ្នា​ក៏​បាន​។​

​កាលពី​ពេល​មុនៗ​ បច្ចេកវិទ្យា​ “​ក្លោ​ដ​”​ នេះ​ គឺ​មាន​តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ដែល​អាច​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្មុគស្មាញ​ សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ ដែល​មាន​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​។​

​ប៉ុន្តែ​ ដោយសារ​ការ​អភិវឌ្ឍ​ថ្មី​នៃ​បច្ចេកវិទ្យា​ និង​ ការ​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​របស់​អតិថិជន​ នា​ពេល​ឆាប់ៗ​នេះ​ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា​ នឹង​ពាំនាំ​នូវ​សេវា​ibizCloud​ដែល​ផ្តល់​ជូន​លោក​អ្នក​នូវ​ដំណោះស្រាយ​នៃ​ការ​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ ដំបូង​គេ​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​នឹង​ធ្វើការ​ជាមួយ​លោក​អ្នក​ ដើម្បី​វាយតម្លៃ​តម្រូវការ​ទិន្នន័យ​ ក្នុង​អាជីវកម្ម​របស់​លោក​អ្នក​ និង ​លក្ខខណ្ឌ​តម្រូវ​បច្ចេកវិទ្យា​ចាំបាច់​ សម្រាប់​ការ​រៀបចំ​ប្រព័ន្ធ​រក្សា​ទុក​ និង​គ្រប់គ្រង​ទិន្នន័យ​លើ​អ៊ីនធឺណិត​មួយ​ ដែល​នឹង​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់គ្រង​ដោយ​ក្រុមការងារ​ក្នុងស្រុក​ និង​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព​អន្តរជាតិ​ដ៏​តឹងរ៉ឹង​បំផុត​។​

​លោក​ សុខ​ យ៉េ​ង​ ប្រធាន​ផ្នែក​ផលិតកម្ម​ VAS​ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ បាន​និយាយ​ថា​ “​ម្ចាស់​អាជីវកម្ម​ និង​អ្នកគ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ជា​ច្រើន​ បាន​យល់​ដឹង​អំពី​សេវា​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ និង​គុណសម្បត្តិ​របស់​វា​។​ ប៉ុន្តែ​ បញ្ហា​ចម្បង​មួយ​គឺ​ ប្រសិនបើ​ទិញ​សេវា​នេះ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​លើ​ពិភពលោក​ វា​មាន​តម្លៃ​ថ្លៃ​ពេក​ ហើយ​ពិបាក​ជួប​គ្នា​ដោះស្រាយ​បញ្ហា​ណាមួយ​ណាស់​ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មា​នទី​តាំងនៅ​អា​មេ​រិ​ក​ ឬ​អ៊ឺ​រ៉ុ​ប​ឯណោះ​។​

សេវា​ ibizCloud​ របស់​យើង​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ ហើយ​យើង​យល់​ច្បាស់​ពី​វិស័យ​អាជីវកម្ម​នៅ​កម្ពុជា​ ដូច្នេះ​ អតិថិជន​គាត់​អាច​មាន​អារម្មណ៍​ទុកចិត្ត​ពេល​ប្រើ​សេវា​នេះ​ ព្រោះ​យើង​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ ដែល​មាន​ក្រុមការងារ​មាន​សមត្ថភាព​អាច​ធ្វើការ​ជាមួយ​គាត់​ផ្ទាល់​ សម្រាប់​រាល់​បញ្ហា​គ្រប់គ្រង​ និង​រក្សា​ទុក​ទិន្នន័យ​របស់​គាត់​។​”

​សេវា​ibizCloud​ នឹង ​ចាប់ផ្តើម​ដំណើរការ​ឆាប់ៗ​ ក្នុង​អំឡុង​ដើមឆ្នាំ​២០១៥​ នេះ​។​ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ និង​បច្ចេកវិទ្យា​សារ​គមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​ ក៏​មាន​ផែនការ​ត​ភ្ជាប់​ខ្សែកាប​អុ​ប​ទិច​ក្រោម​សមុទ្រ​មួយ​ខ្សែ​ទៀត​ ដែល​នឹង​ផ្តល់​ល្បឿន​អ៊ិ​ន​ធឺ​ណិ​ត​កាន់តែ​លឿន​ និង​គ្មាន​ការ​រអាក់រអួល​ ដល់​ប្រជាជន​កម្ពុជា​។​

​អំពី​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​
​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​២០០៧​ ហើយ​បាន​ប្រែ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​សារ​គមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​។​ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​ ផ្តល់​នូវ​សេវា​ខ្សែកាប​អុ​ប​ទិច​ VPN​ និង​ដំណោះស្រាយ​អ៊ីនធឺណិត​ និង​ សារ​គមនាគមន៍​ដ៏​ទៃ​ទៀត​ដល់​ក្រុមហ៊ុន​ និង​អតិថិជន​ទូ​ទាំង​ប្រទេស​។​ កាលពី​ពេល​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម​បាន ​ទិញ​យក​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច​ Telcotech​ ដែល​ពង្រីក​សេវា​របស់​ខ្លួន​គ្របដណ្តប់​រហូត​ដល់​ ៩៩%​ ទូ​ទាំង​ប្រទេស​៕
45(9)

4(178)


ចែករំលែក៖