ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ឧទ្ទាម​ហ៊ូ​ទី​យេ​មែន​យល់ព្រម​ចរចា​សន្តិភាព​ ខណៈ​ការ​ទម្លាក់​គ្រាប់បែក​សម្លាប់​មនុស្ស​៥១​នាក់​

ចែករំលែក៖

​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ក្នុង​ទឹកដី​យេ​មែន​បាន​យល់ព្រម​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ទៅ​ចូលរួម​កិច្ចចរចា​សន្តិភាព​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វ៊ី​សនា​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​សំណើ​របស់​អង្គការសហប្រជាជាតិ​ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុមប្រឆាំង​ និង​រដ្ឋាភិបាល​និរទេស​ខ្លួន​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ពួក​ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​នេះ​។​

​សម្ពន្ធមិត្ត​អា​រ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​ទៅ​លើ​កម្លាំង​ឧទ្ទាម​ហ៊ូ​ទី​ ដែល​ជា​ក្រុម​មាន​អំណាច​ខ្លាំង​នៅ​ក្នុង​សង្គ្រាមស៊ីវិល​យេ​មែន​។​ សកម្មភាព​របស់​កម្លាំង​សម្ពន្ធមិត្ត​មាន​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ​ក្នុង​គោលបំណង​ស្រោចស្រង់​ឡើង​វិញ​រដ្ឋាភិបាល​ប្រធានាធិបតី​ Abd-Rabbu​ Mansour​ Hadi​ ដែល​បាន​និង​កំពុង​ភៀសខ្លួន​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។​ មនុស្ស​ជាង​២​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ និង​ជាង​កន្លះ​លាន​នាក់​គ្មាន​ទីជម្រក​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេ​មែន​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ សា​បា​ របស់​ក្រុម​ហ៊ូ​ទី​បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ទម្លាក់​គ្រាប់បែក​ បំផ្ទុះ​ស្លាប់​មនុស្ស​៥៨​នាក់​នៅ​ទូ​ទាំង​ទឹកដី​យេ​មែន​កាលពី​ថ្ងៃ​ទី​៣​ និង​ថ្ងៃ​ទី​៤​ ខែមិថុនា​។​ ប្រភព​បញ្ជាក់​ថា​ ការ​វាយប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ទីតាំង​របស់​ហ៊ូ​ទី​ដែល​នៅ​ជិត​ព្រំដែន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​៤៨​នាក់​ ភាគច្រើន​កុមារ​ និង​ស្ត្រី​ ។​ មី​ស៊ី​ល​បាន​ធ្លាក់​ចំ​លើ​លំនៅ​ឋាន​របស់​ពួក​គេ​។​

​ប្រតិភូ​មិ​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​យេ​មែន​ លោក​ Ismail​ Ould​ Cheikh​ Ahmed​ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​បាន​ខិតខំ​គៀងគរ​ បញ្ចុះបញ្ចូល​ទាំង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ក្នុង​ទឹកដី​យេ​មែន​ និង​រដ្ឋាភិបាល​និរទេស​ខ្លួន​ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ដើម្បី​ឲ្យ​មានការ​ព្រមព្រៀង​គ្នា​ចូលរួម​ចរចា​រក​សន្តិភាព​។​

​សមាជិក​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​ហ៊ូ​ទី​ ឈ្មោះ​ Daifallah​ al-Shami​ បាន​ប្រាប់​ប្រភព​រ៉​យ​ទ័​រថា​ ចលនា​របស់​លោក​នឹង​ចូលរួម​កិច្ចចរចា​សន្តិភាព​នេះ​ និង​គាំទ្រ​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​រៀបចំ​ឲ្យ​កិច្ច​ពិភាក្សា​រវាង​យេ​មែន​នឹង​យេ​មែន​៕
ssewe


ចែករំលែក៖