ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​ស្ដ្រី​លក់​ទឹកឃ្មុំ​លាយ​ស្ករ​៤​នាក់​ យក​ទៅ​អប់រំ​

ចែករំលែក៖

​ខេត្ដកំពង់ចាម​ ៖​ នគរបាល​ស្រុក​ ចំការលើ​ ខេត្ដកំពង់ចាម​បាន​ឃាត់ខ្លួន​ ស្ដ្រី​៤​នាក់​ទៅ​អប់រំ​ បន្ទាប់​ពី​រក​ឃើញ​ថា​ ស្ដ្រី​៤​នាក់​ខាងលើ​នេះ​បាន​ដើរ​លក់​ទឹកឃ្មុំ​ តាម​ផ្សារ​នានា​ក្លែងក្លាយ​ (​ទឹកឃ្មុំ​លាយ​ ស្កសរ​)​ ។​

​ករណី​ឃាត់ខ្លួន​ស្ដ្រី​ខាងលើ​នេះ​បាន​ធ្វើ​ ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុងស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ គ្រា​ដែល​ស្ដ្រី​ទាំង​៤​នាក់​នេះ​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ដែល​ធ្លាប់​ទិញ​ទឹកឃ្មុំ​ប៉ះ​ចំ​ទឹកឃ្មុំ​ លាយ​ស្ក​ (​ទឹកឃ្មុំ​មិន​សុទ្ធ​)​ ។​

​មន្ដ្រី​នគរបាល​ស្រុក​ចំការលើ​បានឱ្យ​ ដឹង​ថា​ ស្ដ្រី​ដែល​លក់​ទឹកឃ្មុំ​ក្លែងក្លាយ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១.​ ឈ្មោះ​ សេង​ សឿ​ន​ អាយុ​៦៧​ឆ្នាំ​,​ ទី​២.​ ស៊ុ​ ឆែម​ អាយុ​៦០​ឆ្នាំ​,​ ទី​៣.​ឈ្មោះ​ សំ​ ស្រី​នាង​ អាយុ​៣៣​ឆ្នាំ​ និង​ទី​៤.​ឈ្មោះ​ សួន​ វៀន​ អាយុ​៦១​ឆ្នាំ​ អ្នក​ទាំង​៤​រស់នៅ​ឃុំ​ស្វាយ​ ទាប​ ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ ។​

​ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​៤​នាក់​បាន​ រៀបរាប​ប្រាប់​ពី​វិធី​យក​ទឹកឃ្មុំ​សុទ្ធ​មក​ លាយ​ឱ្យ​ដឹង​ថា​ ទឹកឃ្មុំ​ ១,៦​គីឡូក្រាម​ ត្រូវ​លាយ​ជាមួយនឹង​ស្កសរ​១០​គីឡូក្រាម​ ដោយ​យក​ទឹក​៧​លី​ត្រ​ដាំ​ឱ្យ​ពុះ​ទុក​ឱ្យ​ត្រ​ ជាក់​ទើប​យក​ទៅ​លាយ​ ។​ ក្នុង​ការ​លាយ​ នេះ​ដែរ​ ក្រៅពី​អំពី​ទឹកឃ្មុំ​ ១,៦​គីឡូក្រាម​ នេះ​ ក៏​ដាក់​បញ្ចូល​ទាំង​លម្អង​ និង​សំបុក​ ឃ្មុំ​ផង​ដែរ​ ដើម្បី​ឱ្យ​អ្នកទិញ​គេ​ជឿ​ថា​ ទឹក​ ឃ្មុំ​ដែល​យក​ទៅ​លក់​នោះ​ ទើបនឹង​យក​ បាន​២​ក្នុង​ព្រៃ​ ។​
​ស្ដ្រី​ខាងលើ​បាន​បន្ដ​ថា​ ក្រោយ​ពី​ លាយ​រួចរាល់​ហើយ​នោះ​ បាន​យក​ទៅ​ ច្រក​ក្នុង​ដប​ រួច​យក​ទៅ​លក់​តាម​ទីផ្សារ​ និង​នៅ​ភូមិ​-​ស្រុក​នានា​ ក្នុង​តម្លៃ​មធ្យម​ ១​លី​ត្រ​៣​ម៉ឺន​រៀល​ ។​

​បើ​ទោះបីជា​សមត្ថកិច្ច​បាន​ទទួល​ ចម្លើយ​សារភាព​ពី​ស្ដ្រី​លក់​ទឹកឃ្មុំ​យ៉ាង​ នេះ​ក៏​ដោយ​ តាម​ការ​ណែនាំ​ពី​អភិបាល​ ខេត្ដកំពង់ចាម​លោក​លន់​ លឹ​ម​ថៃ​ បាន​ អនុញ្ញាតិ​ស្ដ្រី​៤​នាក់​ខាងលើ​នេះ​វិល​ត្រឡប់​ ទៅ​លំនៅ​ដ្ឋា​ន​ ក្រោយ​ពី​ឱ្យធ្វើ​កិច្ចសន្យា​ អប់រំ​ បញ្ឈប់​ឱ្យ​មាន​សកម្មភាព​យក​ទឹក​ ឃ្មុំ​ទៅ​លាយ​យក​ទៅ​លក់​បោកប្រាស់​ប្រជា​ ពលរដ្ឋ​បន្ដ​ទៀត​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ ការ​ប្រើប្រាស់​ទឹកឃ្មុំ​សុទ្ធ​ ៕​ វណ្ណៈ​

IMG_4635
IMG_4636


ចែករំលែក៖