ព័ត៌មានទាន់ហេតុការណ៍៖

លោក​ Taleb​ Rafai​ ៖​ សន្និសីទ​ពិភព​លោក​ស្ដី​ពី​ទេសចរណ៍​និង​វប្បធម៌​បាន​បង្ហាញ​នូវ​អត្ដសញ្ញាណ​និង​កម្រិត​រីក​រីក​ ចម្រើន​របស់​កម្ពុជា​លើ​វិស័យ​ទាំង​២​នេះ​

ចែករំលែក៖

​ខេត្ដសៀមរាប​ ៖​ នៅ​មុន​ពេល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក ​សន្និសីទ​ ពិភពលោក​ស្ដី​ពី​ទេសចរណ៍​និង​វប្បធម៌​ ក្រោម​ប្រធានបទ​ “​ការ​កសាង​ភាព​ជា​ ដៃគូ​ថ្មី​”​ នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​សណ្ឋាគារ​ Le​ Meridien​ Angkor​ ក្រុង​សៀមរាប​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ ឱ្យ​គណៈប្រតិភូ​ជាន់ខ្ពស់​ និង​ប្រតិភូ​ទេស​ ចរណ៍​និង​វប្បធម៌​ពិភពលោក​ដ៏​ល្បីល្បាញ​ ដឹកនាំ​ដោយ​លោក​ Taleb​ Rifai​ អគ្គ​ លេខាធិការ​អង្គការ​ទេសចរណ៍​ពិភព​ លោក​ចូល​ជួប​សម្ដែង​ការ​គួរសម​ដើម្បី​ មើល​ឱ្យ​ឃើញ​អង្គ​សន្និសីទ​នេះ​ដែល​ត្រូវ​ ប្រារឰ​ឡើងជា​ប្រវត្ដិសាស្ដ្រ​លើក​ដំបូង​ របស់​ខ្លួន​នា​ពេល​នេះ​ មិន​ត្រឹមតែ​បាន​ ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ​ដែល​ផ្សារ​ភ្ជាប់​ វប្បធម៌​ជាមួយនឹង​វិស័យ​ទេសចរណ៍​ ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​ ពី​កិច្ច​សហប្រតិបត្ដិការ​យ៉ាង​ជិត​ស្និទ្ធ​ រវាង​អង្គការ​ទេសចរណ៍​ពិភពលោក​នឹង​ អង្គការ​យូ​ណេ​ស្កូ​ ក្នុង​បុព្វហេតុ​រួម​តែ​ មួយ​គឺ​រួម​គ្នា​ចូលរួម​សម្រេច​ឱ្យ​បាន​នូវ​ គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​និង​ការ​ ត្រៀមខ្លួន​ចូលរួម​សម្រេច​ឱ្យ​បាន​នូវ​ គោលដៅ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥​ របស់​អង្គការសហប្រជាជាតិ​តាម​រយៈ​ ការ​ផ្សារ​ភ្ជាប់​វប្បធម៌​និង​ការ​អភិវឌ្ឍ​ វិស័យ​ទេសចរណ៍​ ។​

លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ ពេល​ជំនួប​ថា​ លោក​អគ្គលេខាធិការ​អង្គ​ ការ​ទេសចរណ៍​ពិភពលោក​បាន​ថ្លែង​ អំណរ​គុណ​សម្ដេច​តេ​ជោ​ដែល​បាន​អញ្ជើញ​ ចូលរួម​ជា​អធិបតី​ថ្លែង​បើក​សន្និសីទ​នេះ​។​ លោក​អគ្គលេខាធិការ​បន្ដ​ថា​ វត្ដមាន​ របស់​សម្ដេច​តេ​ជោ​គឺ​មាន​សារសំខាន់​ ណាស់​ ពិសេស​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ ចិត្ដ​ទុកដាក់​និង​ការ​ចូលរួម​កម្រិត​ខ្ពស់​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​អគ្គលេខាធិការ​បញ្ជាក់​ថា​ សន្និសីទ​ពិភពលោក​នេះ​មាន​គោលដៅ​ ២​រួម​ជាមួយនឹង​ការ​យកចិត្ដទុកដាក់​ និង​ ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ​ជាន់​ ខ្ពស់​បាន​បង្ហាញ​នូវ​អត្ដសញ្ញាណ​របស់​ កម្ពុជា​និង​កម្រិត​រីក​ចម្រើន​របស់​កម្ពុជា​ លើ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​ ។​

ក្នុង​ នោះ​បង្ហាញ​នូវ​ព្រឹត្ដិការណ៍​ជា​ប្រវត្ដិ​ សាស្ដ្រ​នៃ​កិច្ច​សហប្រតិបត្ដិការ​រវាង​ វិស័យ​ទេសចរណ៍​នឹង​វប្បធម៌​ក្នុង​ការ​ កសាង​ភាព​ជា​ដៃគូ​ថ្មី​ ពិសេស​នៅ​លើ​ទឹក​ ដី​អង្គរ​ដែល​ជា​ទឹកដី​សម្បូរ​បែប​ទៅ​ ដោយ​បេតិកភណ្ឌ​ពិភពលោក​ ។​

​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​សម្ដេច​ តេ​ជោ​បាន​ថ្លែងអំណរគុណ​លោក​អគ្គ​ លេខាធិការ​អង្គការ​ទេសចរណ៍​ពិភព​ លោក​ និង​អង្គការ​យូ​ណេ​ស្កូ​ ព្រមទាំង​ អង្គការ​ដទៃ​ទៀត​ដែល​បាន​រៀបចំ​ស​ន្និ​ សី​ទ​នេះ​ឡើង​ក្រោម​ប្រធាន​ “​ការ​កសាង​ ភាព​ជា​ដៃគូ​ថ្មី​”​ នៅ​ខេត្ដសៀមរាប​ ។​

​ទន្ទឹម​នឹង​នេះ​សម្ដេច​តេ​ជោ​បាន​ផ្ដល់​ អនុសាសន៍​ថា​ នៅ​ខាងក្រៅ​ ម្ខាង​ជា​ការ​ ចាប់ដៃ​គ្នា​រវាង​អង្គការ​ទេសចរណ៍​ពិភព​ លោក​ នឹង​អង្គការ​យូ​ណេ​ស្កូ​ ហើយ​ខាង​ ក្នុង​វិញ​គឺជា​ការ​ចាប់ដៃ​គ្នា​រវាង​ក្រសួង​ ទេសចរណ៍​នឹង​ក្រសួង​វប្បធម៌​ ។​

ទោះបី​ យ៉ាងណា​កត្ដា​ទាំងនេះ​គឺ​នៅ​មិន​ទាន់​គ្រប់​ គ្រាន់​នោះ​ទេ​ ចាំបាច់​ត្រូវ​មានការ​ចូល​ រួម​ពី​តួអង្គ​ទាំងអស់​ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​ការ​ចូលរួម​ទាំងនេះ​ក្លាយជា​ច​លករ​ និង​ជា​កម្លាំង​នាំ​ឆ្ពោះទៅ​ទទួល​បាន​ជោគ​ ជ័យ​ ។​

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ បន្ថែម​ថា​ អង្គ​សន្និសីទ​ទាំងមូល​ធ្វើ​យ៉ាង​ ណា​រួមចំណែក​ចែកចាយ​បទ​ពិសោធន៍​ ដូច​ជា​តួនាទី​ និង​ភារកិច្ច​គ្នា​ឱ្យ​បាន​ផុស​ ផុល​ដើម្បី​ដាក់​ចេញ​នូវ​សេចក្ដី​ប្រកាស​ក្រុង​សៀមរាប​ជុំវិញ​ប្រធានបទ​ដែលបាន​រៀបចំ​ខាងលើ​ ៕
1

2

3

4


ចែករំលែក៖